ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យស្វែងយល់អំពីស្ថានភាពភូមិសាស្ត្រ និងការរស់នៅរបស់ពលរដ្ឋក្នុងភូមិចំនួន២ ខេត្តពោធិ៍សាត់ដែលគ្រោងរៀបចំឱ្យក្លាយជាភូមិគំរូ
ពោធិ៍សាត់៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានធ្វើការចុះពិនិត្យ និងស្វែងយល់អំពីស្ថានភាពភូមិសាស្ត្រ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិចំនួន០២ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលក្រសួងអភិវឌ្ឍន៍ជនបទ រួមនិងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត គ្រោងរៀបចំដាក់បញ្ចូលជាភូមិគំរូ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើតសមិទ្ធផលសម្រាប់ជាតិ និងប្រជាជន តាមរយៈការផ្តល់សេវាសាធារណៈ ការបង្កើតសហគមន៍រួមគ្នា ការរៀបចំរចនាសម្ព័ន្ធ និងផែនការអនុវត្តរួមគ្នា ដើម្បីធានានូវប្រសិទ្ធព និងប្រសិទ្ធផលខ្ពស់ៃការងារ ក្រោមអភិក្រមជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ដូចនេះហើយសម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងចំនួន៣រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងធនធានទឹកនិងឧតុនិយម ត្រូវពួតដៃគ្នាជំរុញសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដោយត្រូវជម្រុញការងារនេះឱ្យចេញជារូបរាងពិតប្រាកដ ឆាប់រហ័ស មានលទ្ធផលល្អ ជាគំរូដល់សហគមន៍នានា ទទួលបាននូវភោគផលសេដ្ឋកិច្ច និងសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់ ដែលស្របនឹងគោលនយោបាយជាតិ កម្ពុជាឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

បើតាមលោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹងបន្ថែមថា ក្រសួងភិវឌ្ឍន៍ជនបទបានរៀបចំដាក់បញ្ចូលការរៀបចំភូមិគំរូ ទៅក្នុងផែនការយុទ្ធសាស្ដ្រ ឆ្នាំ២០២៥ និងក្នុងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥ -២០៣៥ ដូចនេះមន្ទីរអភិវឌ្ឍន៍ជបទខេត្តពោធិ៍សាត់ មានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធបានយកចិត្តទុកដាក់ក្នុងចលនាភូមិគំរូ ដែលមានសក្កានុពលសមស្រប និងក្ខណៈសម្បត្តិតាមគោលការណ៍ ដោយធ្វើការជ្រើសរើសភូមិចំនួន០២ រួមមានភូមិស្រៃល្វា ក្នុងឃុំត្រពាំងជង ស្រុកបាកាន និងភូមិកំពង់ក្តី ក្នុងឃុំរំលេច ស្រុកបាកាន ត្រៀមរៀបចំបង្កើតទៅជាភូមិគំរូទូទាំងប្រទេស ដោយភូមិគំរូដែលគ្រោងនឹងបង្កើតនោះគឺជា “សហគមន៍ដែលមានសន្ដិសុខ សុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ កម្រិតជីវភាពសមរម្យ អ្នកភូមិមានការចូលរួមសកម្មភាពអភិវឌ្ឍន៍ក្នុងភាពជាម្ចាស់ គិតពីផលប្រយោជន៍រួម ក្នុងការឆ្ពោះទៅរកគោលដៅរួមរបស់សហគមន៍ និងមានការអភិវឌ្ឍប្រកបដោយចីរភាព” ដើម្បីលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយត្រូវបានកំណត់ដោយលក្ខណៈវិនិច្ឆ័យចំនួន៥ចំណុច រួមមាន៖ទី១សេដ្ឋកិច្ច ,ទី២សង្គមវប្បធម៌ , ទី៣សុខភាពនិងបរិស្ថានរស់នៅ ,ទី៤ហេដ្ឋារចនាសម្ព័ន្ធ និងទី៥អភិបាលកិច្ច ៕ អត្ថបទ រូបភាព ៖ ភិរុណ ពៅ










-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត