ព័ត៌មាន
ស្នាក់ការសន្តិសុខកងរាជអាវុធហត្ថច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់ បង្ក្រាបក្រុមក្មេងទំនើង ៥នាក់ផឹកស៊ីកាប់គ្នា
ខេត្តឧត្តរមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខច្រកទ្វារព្រំដែនអន្តរ ជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យដឹកនាំដោយលោកវរសេនីយ៍ទោ ប៊ូ បូរ៉ាន់ នាយសេនាធិការរង កងរាជ អាវុធហត្ថឧត្តរមានជ័យ ចុះបង្ក្រាបចាប់បានក្រុមក្មេងទំនើង ចំនួន០៥នាក់ ដែលជួបជុំផឹកស៊ីបង្កជម្លោះប្រើហិង្សា។
ក្នុងករណីនោះដែរលោកវរសេនីយ៍ទោ ប៊ូ បូរ៉ាន់ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា ពីលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេ បញ្ជាការ នៃបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោកបានដឹកនាំកងកម្លាំង សមត្ថកិច្ចកងរាជអាវុធហត្ថ ក្នុងអង្គភាពស្នាក់ការសន្តិសុខ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ចំនួន០៩នាក់ នាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២៤និង៣០នាទី ចុះបង្ក្រាបចាប់ឃាត់ខ្លួនក្មេងទំនើង ១ ក្រុមផឹកស៊ីបង្កជម្លោះចំនួន០៥នាក់ នៅចំណុចផ្សារថ្មសង្កាត់អូរស្មាច់ ហាងផឹកស៊ីមួយកន្លែងយីហោ OK ICE ដកហូតទូរសព្ទចំនួន ៥គ្រឿងកាំបិតតាំងតោចំនួន២ ។
ក្រុមក្មេងទំនើងទាំង០៥នាក់នេះ គឺ: ទី១-ឈ្មោះ ម៉េង ហុង ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករសំណង់ ទី-២: ឈ្មោះលឹម សុខហ៊ុយភេទ ប្រុសអាយុ ២៩ឆ្នាំ មុខរបរកម្មករសំណង់ ទី៣-ឈ្មោះប្រុស ពេទ្យភេទប្រុសអាយុ ២៣ ឆ្នាំ មុខរបរកម្មករសំណង់ ទី៤-ឈ្មោះគៀត បូរ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ មុខ របរកម្មករសំណង់ និងទី៥- ឈ្មោះ សុខ ហួរ ភេទប្រុសអាយុ ៣០ ឆ្នាំ មុខរបរកម្មករសំណង់ជនសង្ស័យទាំង០៥នាក់ រស់នៅភូមិអូរស្មាច់សង្កាត់អូរស្មាច់ ក្រុងសំរោងខេត្តឧត្តមានជ័យ ។
ករណីបង្ករហឹង្សានេះកើតឡើងដោយក្រុមក្មេងទំនើងខាងលើបានយកកាំបិតតាំងតោកាប់ទៅលើ
១/ជនរងគ្រោះឈ្មោះអៀ សុវណ្ណារ៉ា ភេទប្រុសអាយុ ៣៣ឆ្នាំសន្តិសុខក្រុមហ៊ុនចិនរីសតអូរស្មាច់បណ្ដាលឲ្យរបួសត្រង់កផ្នែកខាងឆ្វេងស្រាល។
២/ឈ្មោះឈឿន ឆារ៉ាន់ ភេទប្រុសអាយុ ២៨ឆ្នាំមុខរបរសន្តិសុខ
៣/ឈិត អំរ៉ា ភេទប្រុសអាយុ២៦ឆ្នាំមុខរបរសន្តិសុខបច្ចុប្បន្នរស់នៅភូមិ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យរងរបួសម្រាមដៃឆ្វេងស្រាល។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យចាត់ការតាមនីតិវិធីច្បាប់។អត្តបទពីៗឧត្តរមានជ័យ៤០គីឡូ៕

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦