ព័ត៌មាន
ជប៉ុនផ្តល់ថវិកាជិត ២០ម៉ឺនដុល្លារ សម្រាប់ការសាងសង់អគារសាលាបឋមសិក្សានៅជនបទ
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ថវិកាសរុបចំនួនជិត ២០ម៉ឺនដុល្លារអាមេរិក ដល់ស្ថាប័នទទួល ជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្ស ជាតិ (ជំនួយឥតសំណងគូសាណូណ៌)។ ការផ្ដល់ជំនួយនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ ក្រោមវត្តមាន ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំងពីរ។

ការផ្ដល់ជំនួយលើទំហំទឹកប្រាក់ជិត ២០ម៉ឺនដុល្លារពីរដ្ឋាភិបាលជប៉ុននេះ គឺមាន២គម្រោងផ្សេងគ្នា។ គម្រោងទី ១មានទឹកប្រាក់ជាង ៩ម៉ឺនដុល្លារ សម្រាប់ការសាងសង់អគារសិក្សានៅសាលាបឋមសិក្សាគល់ទទឹង ក្នុងស្រុកភ្នំក្រវាញ ខេត្ត ពោធិ៍សាត់។

ក្នុងគម្រោងនេះ គឺមានអគារសិក្សា១ខ្នង ៦បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម បង្គន់អនាម័យ១ខ្នង ៦ បន្ទប់ និងកន្លែងលាងសម្អាតដៃចំនួន១។ បច្ចុប្បន្ន សិស្សនៅសាលានេះមានការលំបាកក្នុងការសិក្សា ដោយសារអគារសិក្សាឈើ និងគ្រឿងសង្ហារឹមធ្វើអំពីឈើ មានសភាពទ្រុឌទ្រោម។ ហើយបរិស្ថាននៅទី នោះមិនសូវមានអនាម័យទេ ដោយសារកង្វះខាតនូវចំនួនកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យ។ គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន ដោយមានការរំពឹងថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន ៣១៦នាក់ និងគ្រូបង្រៀន ចំនួន ១០នាក់ តាមរយៈការកែលម្អអោយកាន់តែប្រសើរឡើងនូវគុណភាពអប់រំ។

សម្រាប់គម្រោងទី ២ គឺសម្រាប់ការ សាងសង់អគារសិក្សានៅសាលាបឋមសិក្សាភូមិថ្មី ក្នុងស្រុកអូជ្រៅ ខេត្តបន្ទាយមាន ជ័យលើទំហំទឹកប្រាក់ថវិកាជាង ១០ម៉ឺនដុល្លារអាមេរិក។
គម្រោងនេះ មានអគារសិក្សា១ខ្នង ៤បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម បង្គន់អនាម័យ១ខ្នង ៥បន្ទប់ និងកន្លែងលាងសម្អាតដៃចំនួន១ នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាភូមិថ្មី ក្នុងស្រុកអូ ជ្រៅ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន សិស្សនៅសាលានេះមានការលំបាកក្នុងការសិក្សា ដោយសារ អគារសិក្សាឈើ និងគ្រឿងសង្ហារឹមធ្វើអំពីឈើ មានសភាពទ្រុឌទ្រោម។ ហើយបរិស្ថាននៅទីនោះមិន សូវមានអនាម័យទេ ដោយសារកង្វះខាតនូវចំនួនកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យ។ គម្រោង នេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន ហើយ យើងរំពឹងថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន ១៦៩នាក់ និងគ្រូបង្រៀនចំនួន ៤ នាក់ តាមរយៈការកែលម្អអោយកាន់តែប្រសើរឡើងនូវគុណភាពអប់រំ។

ជំនួយឥតសំណងគូសាណូណ៌របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅកម្រិត មូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាព ក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និង សេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់ តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៧០លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការករៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៩៤គម្រោង នៅទូទាំងប្រទេស កម្ពុជា៕ អត្ថបទ៖ គឹមហុក




-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន7 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន5 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន5 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន2 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន1 week agoអាជ្ញាធរមីន៖ប្រជាជនភៀសសឹកប្រមាណ ៣០ម៉ឺន នាក់ ទទួលបានការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
-
ព័ត៌មាន1 week agoថ្ងៃនេះ ក្រុម AOT បន្តចុះសង្កេតការណ៍នៅទីតាំង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងខេត្តពោធិ៍សាត់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ