ព័ត៌មាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូកម្ពុជាចូលរួម សន្និសីទកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP30 នៅប្រទេសប្រេស៊ីល
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីចូលរួមក្នុងសន្និសីទកំពូលបណ្តារដ្ឋភាគីលើកទី៣០ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ដែលកំពុងរៀបចំឡើង ។ អញ្ជើញជូនដំណើរ របស់ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា មានថ្នាក់ដឹកនាំក្រសួងបរិស្ថានមួយចំនួនផងដែរ។
ក្នុងអំឡុងពេលស្នាក់នៅ និងចូលរួមប្រជុំ ឯកឧត្តមរដ្ឋមន្រ្តីនឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម របស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងវេទិការអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីបញ្ជាក់អំពីគោលជំហររាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមជាមួយសហគមន៍អន្តរជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ដោយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជក់៥៥% នៅឆ្នាំ២០៣៥។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូកម្ពុជា ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនានាជាច្រើន រួមទាំងទទួលជួបជាមួយថ្នាក់ដឹកនាំ នៃបណញតាប្រទេសជាមិត្តនានា ដៃគូអន្តរជាតិ និងទីភ្នាក់ងារអភិវឌ្ឍន៍ ដើម្បីពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការជាសាកល ដើម្បីដោះស្រាយបញ្ហការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា កិច្ចប្រជុំ COP30 បានប្រមូលផ្តុំជាថ្នាក់ដឹកនាំប្រទេស ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល និងរដ្ឋាភិបាល ទីភ្នាក់ងារអភិវឌ្ឍន៍ អង្គការអន្តរជាតិ អ្នកតំតំណាង អ្នកសិក្សាស្រាវជ្រាវ យុវជន វិស័យឯកជន សរុបប្រហែល ៥ ម៉ឺននាក់មកពីប្រទេស និងអង្គការចំនួន ១៩៤ ដែលចូលរួមក្នុងការពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុង Belem ដែលជាទីក្រុងស្ថិតនៅកណ្តាលព្រៃអាម៉ាហ្សូន ប្រទេសប្រេស៊ីល។
កម្ពុជាក្នុងរយៈកាលកន្លងមក បានទទួលបាននូវលទ្ធផលផ្លែផ្កាច្រើន សម្រាប់ជំរុញការប្តេជ្ញាចិត្តជាមួយពិភពលោក កាត់បន្ថយការបំពុលបរិស្ថាន មហាសមុទ្រ ការការពារ និងអភិរក្សធនធានធម្មជាតិ ការដោះស្រាយបញ្ហាកាប្រែប្រួលអាកាសធាតុ៕




-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត