ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ចបង្ហាញអំពីកត្តាសំខាន់ៗ ដែលកម្ពុជាស្រូបយកឱកាសវិនិយោគ
អ្នកជំនាញសេដ្ឋកិច្ច បង្ហាញអំពីសក្តានុពលនិងកត្តាសំខាន់ៗ ដែលកម្ពុជាស្រូបយកឱកាសវិនិយោគ នៃការឈានទៅសម្រេចដំណាក់ កាលថ្មីៗ ជាពិសេសការឆ្លងកាត់អន្តរកាល ក្នុងដំណើរឆ្ពោះទៅសម្រេចឋានៈប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូល ខ្ពស់នៅឆ្នាំ ២០៥០។
លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ BTV ស្តីពីសក្តានុពលគាំទ្រដល់វិស័យសេដ្ឋកិច្ច និងឱកាសដែលកម្ពុជាស្រូបការវិនិយោគ នេះថា ជាច្រើនទសវត្សមកនេះ រាជរដ្ឋាភិបាលកម្ពុជាបាន ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជំរុញអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ដណ្តប់ជាច្រើន និងបានកំពុងដើរទៅមុខយ៉ាងលឿន ក្នុងការបន្តអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចរបស់ខ្លួន ដើម្បីឈានទៅសម្រេចដំណាក់កាលថ្មីៗ ខណៈបច្ចុប្បន្នកម្ពុជាកំពុងឆ្លងកាត់អន្តរកាល ក្នុងដំណើរឆ្ពោះទៅសម្រេច ឋានៈប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ផង និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ផង។
លោកបណ្ឌិត បន្តថា ចំពោះការខិតចំប្រឹងប្រែងនេះ ធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាទទួលបានផ្លែផ្កាជាបន្តបន្ទាប់ ជាពិសេសការស្តារសេដ្ឋ កិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិផ្សេងៗដែលកំពុងអូសបន្លាយ, ជាក់ស្តែងជុំវិញការនាំចេញទំនិញ នៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ ការនាំចេញរបស់កម្ពុជា មានកំណើនកើនកើនឡើងគួរកត់សម្គាល់ ដែលគាំទ្រដោយប្រទេសដៃគូរជាច្រើន និងប្រទេសផ្សេងៗទៀត ជំរុញឱ្យខ្សែ ច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកមានភាពកាន់តែមមាញឹក និងធ្វើឱ្យផលិតផលក្នុងស្រុកមានការប្រកួតប្រជែង ជាពិសេសកសិផលរបស់កម្ពុជាជាដើម។
ចំណែកកត្តាវិនិយោគវិញ, កម្ពុជាគឺជាប្រទេសមួយ បានកំពុងស្រូបយកឱកាសវិនិយោគជាហូរហែរ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ កន្លង មកនេះ កម្ពុជាបានស្រូបយកឱកាសវិនិយោគមានកំណើនគួរកត់សម្គាល់ ដែលការកើនឡើងឡើងនេះ បានកើតចេញពីកត្តាជាច្រើនដូចជា៖ កម្ពុជាគឺជាប្រទេសផ្តល់នូវសុខសន្តិភាព បានកំពុងបន្តប្រកបដោយបរិយាបន្ន, កម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូរច្រើន, ស្ថានភាពភូមិសាស្រ្តមានភាពអំណោយផល, ការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់កាន់តែសំបូរបែប, ការបង្កើតនូវប្រព័ន្ធហិរញ្ញវត្ថុកាន់ តែរឹងមាំ និងច្បាប់វិនិយោគរបស់កម្ពុជាមានការបើកចំហរជាដើម ដែលផ្តល់ឱកាសដល់អ្នកវិនិយោគធ្វើធុរកិច្ចនៅកម្ពុជា ស្វែងរកប្រាក់ចំណេញ បាន ជាពិសេសជាងនេះគឺ វិនិយោគិនអាចយកប្រាក់ចំណេញកាន់ទៅប្រទេសខ្លួនបានផងដែរ។
ជុំវិញលំហូរវិនិយោគនេះ, នៅក្នុងបំណាច់ឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបមានចំនួន ៤១៤ គម្រោង មានទំហំទុនវិនិយោគសរុបប្រមាណជាង ៦,៩ ពាន់លានដុល្លារអាមេរិក ខណៈនៅក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានចុះបញ្ជីគម្រោង វិនិយោគសរុបមាន ២២៧ គម្រោង ក្នុងទុនវិនិយោគប្រមាណជាង ៤ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
សូមបញ្ជាក់ថា ទាក់ទិនការវិនិយោគ និងការអភិវឌ្ឍន៍អាជីវកម្ម ថ្មីៗនេះ, បើយោងតាមស្ថាប័នហិរញ្ញវត្ថុលោកខាងលិច បានរំលេចឱ្យដឹងថា នៅក្នុងទីផ្សារកំពូលទាំង ២០ ក្នុងនោះកម្ពុជាត្រូវបានវាយតម្លៃជាទីផ្សារកំពូលលំដាប់ថ្នាក់ទី១៣ នៅក្នុងពិភពលោក និងជាប់លំដាប់ ថ្នាក់លេខ ៤ នៅក្នុងអាស៊ាន ដែលជាប្រទេសគោលដៅអាទិភាពសម្រាប់ការវិនិយោគ ឬការអភិវឌ្ឍន៍អាជីវកម្ម ។ ជុំវិញគោលដៅ វិនិយោគនេះ ប្រទេសចិន គឺជាទីផ្សារអាទិភាពទី១ សម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ