ព័ត៌មាន
អាជ្ញាធរចុះអប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋដែលកំពុងតែបើកបរតាមដងផ្លូវជាតិលេខ៥
នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត ក្រុមយុវជនកាកបាទក្រហមខេត្ត ចុះធ្វើការអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែបើកបរយានយន្ត តាមដងផ្លូវជាតិលេខ៥ ត្រង់ចំណុចព្រះសព កែងច្រកចូលឃុំបត់ត្រង់ ក្នុងស្រុកមង្គលបុរី។
លោក ពុទ្ធញាណ ដារិទ្ធ ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោក គី មករា ប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត បានលើកឡើងថា ការចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យចូលឆ្នាំចិន នាពេលនេះ គឺក្នុងគោលបំណងឲ្យបងប្អូន តាមដងផ្លូវសាធារណៈ គោរពច្បាប់ថ្នាក់ចរាចរណ៍ បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរទាំងអ្នករួមដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវាត់ឲ្យបានត្រឹមត្រូវ និងបើកបរត្រូវចេះយោគយល់អធ្យាស្រ័យ ពិសេសបើកបរយានយន្តគ្រប់ប្រភេទដោយគ្មានជាតិស្រវឹង។
អស់រយៈពេលពេញមួយព្រឹក មន្ត្រីដែលបានធ្វើការចុះអប់រំផ្សព្វផ្សាយនេះយើងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតែពុំទាន់គោរពច្បាប់ចរាចរណ៍នោះឡើយ ពិសេស មិនពាក់មួកសុវត្ថិភាព ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្ដា ស្នងការរងខេត្ត ក៏បានប្រគល់មួក សុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕








-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ