ព័ត៌មាន
អធិការដ្ឋាននគរបាលក្រុងបាវិត៖ ករណីជនជាតិចិនម្នាក់រត់ចេញពីមន្ទីរពហុព្យាបាលថៃខាង និង មានមនុស្សចំនួន៣នាក់ ដេញចាប់មិនមែនជាករណីចាប់ជំរិតនោះទេ
(ស្វាយរៀង)៖ អធិការដ្ឋាននគរបាលក្រុងបាវិត មានកិត្តិយស សូមបំភ្លឺជូនសាធារណជនមេត្តាជ្រាបថាកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០៖៣០នាទី សមត្ថកិច្ចទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកថា៖ មានជនជាតិចិន ០១នាក់ បានរត់ចេញពីមន្ទីរពហុព្យាបាលថៃខាង និង មានមនុស្សចំនួន០៣នាក់ ដេញចាប់ដាក់ចូលឡានវិញ នៅត្រង់ចំណុចលើផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍ទៅដល់កន្លែងកើតហេតុ និងបាន នាំខ្លួនមនុស្សចំនួន ០៣នាក់ ក្នុងនោះមានជនបរទេស០២នាក់ និងខ្មែរ០១នាក់ មកធ្វើការសាកសួរនៅ អធិការដ្ឋាននគរបាលក្រុងបាវិតរីឯជនរងគ្រោះបញ្ជូនទៅសម្រាកព្យាបាលនៅ មន្ទីរពហុព្យាបាលថៃខាង វិញ ព្រមទាំងមានដាក់កម្លាំងសមត្ថកិច្ចនគរបាលការពារផងដែរ។
ក្រោយពីធ្វើការសាកសួរជនបទេសចំនួន ០២នាក់ ក្នុងនោះមានជនជាតិចិន ០១នាក់, ជនជាតិ មីយ៉ាន់ម៉ា ០១នាក់ មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូ និងជនជាតិខ្មែរ ០១នាក់ មុខរបរសន្តិសុខ បានបំភ្លឺជូន សមត្ថកិច្ចយើងថា៖ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ខ្លួនត្រូវបានក្រុមហ៊ុនឲ្យយក រថយន្ត០១គ្រឿង ជូនបុគ្គលិកជនជាតិចិន ០១នាក់ ទៅមន្ទីរពេទ្យពិនិត្យព្យាបាលជម្ងឺ។ ក្រោយពីគ្រូពេទ្យ បានពិនិត្យ និងឲ្យថ្នាំសម្រាប់លេប បានប្រហែលមួយម៉ោង ជនរងគ្រោះបានដើរចេញមកវិញ សំដៅឡើង រថយន្ត ក៏ប៉ុន្តែជនរងគ្រោះមិនចូលរថយន្ត ក៏បានរត់ចេញទៅរកថ្នល់ ដោយពួកខ្លួនមានការព្រួយបារម្ភបញ្ហា សុខភាពជនរងគ្រោះ (ធ្លាប់មានបញ្ហាខួរក្បាល) និងខ្លាចមានគ្រោះថ្នាក់ចរាចរណ៏ផងនោះ ក៏បានដេញតាម ពីក្រោយ និងចាប់អ្នកជម្ងឺឲ្យចូលក្នុងរថយន្ត ដើម្បីជូនទៅក្រុមហ៊ុនវិញ ពេលនោះស្រាប់តែមានសមត្ថកិច្ច មកដល់ និងបាននាំពួកខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាវិតតែម្តង។
សមត្ថកិច្ចយើងបានបន្តសាកសួរទៅជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យបានបំភ្លឺ ជូនសមត្ថកិច្ចយើងថា៖ មួយរយៈចុងក្រោយខ្លួនមានអាការថប់ៗទ្រូង និងតែងតែប្រើថ្នាំឈឺក្បាលជាប្រចាំ។ និង រហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ជំងឺថប់ទ្រូងរបស់ខ្លួនក៏រើឡើងវិញ ហើយលេបថ្នាំជាច្រើននៅតែមិន បាត់ ទើបនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ខ្លួនក៏បានប្រាប់ក្រុមហ៊ុន ទើបក្រុមហ៊ុនបានឲ្យបុគ្គលិក០៣នាក់ ជូនខ្លួនមកមន្ទីរពេទ្យ។ ពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានពិនិត្យ ថតសែន និងអេកូ ហើយបានប្រាប់ ខ្លួនថា ខ្លួនមានបញ្ហាតម្រង់នោម និងរលាកទងសួត ហើយខ្លួនក៏ឲ្យគ្រូពេទ្យផ្សំថ្នាំឲ្យលេបសិន ពេលបានថ្នាំ ហើយ ខ្លួនក៏បានដើរចេញពីមន្ទីរពេទ្យ ប៉ុន្តែពេលនោះ ខ្លួនមិនដឹងថាខ្លួនរត់ចេញពីពេទ្យទេ និងមិនបានដឹងថា គេជួយចាប់នោះដែរ ដោយសារពេលមុនខ្លួនធ្លាប់មានបញ្ហាប្រើប្រាស់ថ្នាំឈឺក្បាល (ថ្នាំប៉ះពាល់ខួរក្បាល) និង ដោយសារឈឺផង ពិបាកដកដង្ហើមទៀត ខ្លួនក៏សន្លប់ហើយពេលដឹងខ្លួនវិញ គឺនៅលើគ្រែមន្ទីរពេទ្យ ដោយដៃមានព្យសេរ៉ូមតែម្តង ព្រមទាំងឃើញមិត្តភក្តិនៅជាមួយ។ តាមរយៈវីដេអូកាមេរ៉ាសុវត្តិភាព និងតាមការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ច ឃើញថា៖ ករណីនេះពុំមែនជា ករណីចាប់ជំរិត ឬពាក់ព័ន្ធ នឹងបទល្មើសណាមួយនោះទេ។
បច្ចុប្បន្នអ្នកជម្ងឺជនជាតិចិនខាងលើ ត្រូវបានក្រុមហ៊ុនរៀបចំអោយសម្រាកព្យាបាលនៅ មន្ទីរពេទ្យ ពហុព្យាបាលថៃខាង ក្រុងបាវិត ដោយមានមិត្តភក្តិជួយមើលថែទាំជាមួយ។
អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មាន ទាំងអស់មេត្តាជ្រាប ។



-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត