ព័ត៌មាន
កម្ពុជាលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញវត្ថុលំនៅឋាន និងមូលបត្រធានាដោយអចលនទព្យ
កម្ពុជាលើកកម្ពស់ការយល់ដឹងអំពីតម្រូវការ និងគំរូហិរញ្ញវត្ថុលំនៅឋាន, ទស្សនទាននៃមូលបត្រ ដែលធានាដោយអចលនទ្រព្យ និង ករណីសិក្សាពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុលំនៅឋានប្រទេសជប៉ុន និងមូលបត្រដែលធានាដោយអចលនទ្រព្យ របស់ប្រទេសក្នុងតំបន់ អាស៊ាន។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបតកម្ពុជា លើកឡើងនៅក្នុងសិក្ខាសា- លាកសាងសមត្ថភាពស្ដីពី“ហិរញ្ញវត្ថុលំនៅឋាន និងមូលបត្រដែលធានាដោយអចលនទព្យ” នៅថ្ងៃទី ២៧ ខែ មករា ម្សិលមិញនេះ ឯកឧត្តមបានគូសបញ្ជាក់ថា នៅពេលយើងឈានទៅមុខ យើងរំពឹងថា ទីផ្សារមូលបតដែលមិនត្រឹមតែមានថាមវន្ត និងភាពធន់ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព នៅក្នុងវិស័យលំនៅដ្ឋានផងដែរ, តាមរយៈការ ណែនាំអំពីឧបករណ៍ប្រកបដោយនវានុវត្តន៍ដូចជា៖ មូលបត្រដែលធានាដោយអចលនទ្រព្យ និយ័តករមូលបតកម្ពុជា មានគោល បំណងពង្រឹងទំនុកចិត្តវិនិយោគិន បង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ និងរួមចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ជាតិកាន់តែទូលំទូលាយ។
លោក Takahiro Yamakawa នាយករងការិយាល័យកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ នៃក្រសួងហិរញ្ញវត្ថុជប៉ុន លើក ឡើងថា តាមរយៈមូលនិធិជំនួយបច្ចេកទេសហិរញ្ញវត្ថុជប៉ុន-អាស៊ាន ប្រទេសជប៉ុនបានជួយដល់ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណ ជា ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកហើយ ក្រោមគំនិតផ្ដួចផ្ដើមទីផ្សារសញ្ញាបណ្ណអាស៊ានបូក៣ ABMI ។ លោកបញ្ជាក់ថា ចំណែកសិក្ខា សាលាដ៏សំខាន់នេះ នឹងជួយដល់និយ័តករ និងអ្នកចូលរួមក្នុងទីផ្សារកម្ពុជា សិក្សាស្វែងយល់អំពីឥទ្ធិពលនៃមាគ៌ាអភិវឌ្ឍហិរញ្ញវត្ថុ លំនៅឋាន និងមូលបត្រដែលធានាដោយអចលនទ្រព្យនៅក្នុងប្រទេសជប៉ុន និងអាស៊ាន។
ចំណែក លោក Satoru Yamadera ទីប្រឹក្សា នៃ ADB បានសង្កត់ធ្ងន់ថា ហិរញ្ញវត្ថុលំនៅឋានកាន់តែមានសារៈសំខាន់ ជាពិសេសសម្រាប់ការរីកលូតលាស់នៃគ្រួសារដែលមានប្រាក់ចំណូលកម្រិតមធ្យម និងកម្រិតទាបនៅក្នុងទីក្រុង នៃតំបន់អាស៊ី ។ ADB ដែលជាលេខាធិការដ្ឋានរបស់ ABMI នឹងបន្តជួយដល់និយ័តករនៅកម្ពុជា ក្នុងការធ្វើពិពិធកម្មផលិតផលហិរញ្ញវត្ថុដូចជា កម្ចីទិញផ្ទះ និងមូលបត្រដែលធានាដោយអចលនទ្រព្យនាពេលអនាគត។
សូមបញ្ជាក់ថា សិក្ខាសាលាកសាងសមត្ថភាពស្ដីពីហិរញ្ញវត្ថុលំនៅឋាន និងមូលបត្រដលធានាដោយអចលនទព្យ មានគោលបំណង លើកកម្ពស់ការយល់ដឹងអំពីតម្រូវការ និងគំរូហិរញ្ញវត្ថុលំនៅឋាន, ទស្សនទាននៃមូលបត្រដែលធានាដោយអចលនទ្រព្យ និងករណី សិក្សាពាក់ព័ន្ធនឹងហិរញ្ញវត្ថុលំនៅឋានប្រទេសជប៉ុន និងមូលបត្រដែលធានាដោយអចលនទ្រព្យរបស់ប្រទេសក្នុងតំបន់អាស៊ានដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម ដែលបានគូសបញ្ជាក់ពីឧត្តមានុវត្តន៍ និងកម្មវិធីក្នុងតំបន់សម្រាប់នវានុវត្តន៍ ហិរញ្ញវត្ថុ៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ