ព័ត៌មាន
អ្នកបើកបរ២៥នាក់ ក្នុងចំណោម២៧៧នាក់ ត្រូវបាននគរបាលឃាត់យកមកអប់រំភ្លាមៗ ក្រោយរកឃើញបើកបរមានជាតិស្រវឹង លើសកម្រិត
បន្ទាយមានជ័យ៖ ដើម្បីធានាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជា ដល់ផែនជំនាញ និងបណ្តាអធិការដ្ឋាននគរបាលក្រុង/ស្រុក ឲ្យបើកប្រតិបត្តិការត្រួតពិនិត្យ លើអ្នកបើកបរមានជាតិស្រវឹង (ជាតិអាកុល) ពេលរាត្រី ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ នឹងស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត នាយប់ថ្ងៃទី២៧មករាឆ្នាំ២០២៥នេះ។
ក្នុងការចុះប្រតិបត្តិការនោះដែរ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ផែនការងារសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បើកប្រតិបត្តិការចុះឆែកអាវុធលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខសាលាក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់អ្នកបើកបរមានជាតិស្រវឹង។
ជាលទ្ធផលនគរបាលជំនាញយើងមានការសង្ស័យ បានធ្វើតេសលើអ្នកបើកបរ រថយន្តតូច ២៧២គ្រឿង , អ្នកបើកបររថយន្តធំ ០៤គ្រឿង ,ម៉ូតូ ៤១២ គ្រឿង, ម៉ូតូកង់បី ១១គ្រឿង, ពិនិត្យអ្នកបេីកបរសរុប ២៧៧ នាក់ ស្រី៥៩ នាក់។ ក្នុងនោះអ្នកបើកបរមាន ជាតិអាល់កុល ២៥នាក់ ។
– ម៉ូតូ ១៩គឿង – រថយន្តតូច ០៦គ្រឿង ត្រូវបានធ្វើការអប់រំនៅ និងកន្លែង អោយថយជាតិអាល់កុល និងឱ្យសាច់ញាតិមកយកត្រឡប់ទៅលំនៅដ្ឋានវិញ៕







-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ