ព័ត៌មាន
ស្រូវប្រាំងជាង ១ពាន់ហិកតារបស់ប្រជាកសិករ នៅសង្កាត់ចុងឃ្នៀស និងសង្កាតសៀមរាប ត្រូវបានជួយសង្គ្រោះ
អាជ្ញាធរខេត្ដសៀមរាប បើកទឹកស្ទឹងសៀមរាប ដើម្បីជួយស្រោចស្រព ស្រូវប្រាំងរបស់ប្រជាកសិករជាងមួយពាន់ហិកតា ទៅតាមការស្នើរសុំរបស់ពួកគាត់យកទៅស្រោចស្រពស្រូវដែលប្រឈមនឹងកង្វះខាតទឹក នៅសង្កាត់ចំនួនពីររួមមានសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ខេត្ដសៀមរាប ។
ការបើកទឹកស្ទឹងសៀមរាប បញ្ចូលទៅតាមស្រែប្រាំងប្រជាកសិករនេះ បានធ្វើឡើងចាប់ពីរសៀលថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២៥ ដែលមកដល់ថ្ងៃនេះ ប្រភពទឹកដែលហូរចេញពីស្ទឹងសៀមរាប បានបូមបញ្ចូលស្រែខ្លះហើយ បន្ទាប់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប បានជំរុញអាជ្ញាធរជំនាញសម្របសម្រួលជាមួយក្រុមហ៊ុន ស្ថាបនាដងស្ទឹងសៀមរាប បើកទឹកជួយសង្គ្រោះស្រូវប្រាំងនៅសង្កាត់សៀមរាប និងចុងឃ្នៀសនោះ។
ប្រជាកសិករ បានលើកឡើងថា ស្រូវស្រែប្រាំងរបស់ពួកគាត់នាឆ្នាំនេះ ប្រឈមនឹងស្វិតស្រពោន ហើយអាចឈានដល់ការបាត់បង់ទិន្នផល បើសិនជាគ្មានទឹកគ្រប់គ្រាន់ ប៉ុន្ដែមកដល់ថ្ងៃនេះ អាជ្ញាធរខេត្ដក្រុង ក៏ដូចស្ថាប័នពាក់ព័ន្ធ បានបើកទឹកស្ទឹងសៀមរាប បូមដាក់ស្រែទៅតាមតម្រូវការជាបណ្ដើរៗហើយ។ពួកគាត់ លើកឡើងថា ការកង្វះទឹកធ្វើស្រែឆ្នាំនេះ ដោយសារស្ថានភាពទឹកទន្លេតិច ហើយទឹកស្ទឹងសៀមរាប ដែលជាប្រភពទឹកហូរធ្លាក់ចូលស្រែជារៀងរាល់ឆ្នាំក៏មានការខ្វះខាត ខណៈដែលស្ទឹងសៀមរាបនោះកំពុងកែលម្អ។
ពួកគាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ដ និងស្ថាប័នពាក់ព័ន្ធដែលផ្ដល់ទឹកជួយសង្គ្រោះស្រូវរបស់គាត់ ដែលនេះបង្ហាញពីការយកចិត្ដទុកដល់ប្រជាកសិករ ។
សូមបញ្ជាក់ថា ទំហំដីស្រែប្រាំងក្នុងសង្កាត់សៀមរាបដែលប្រើប្រាស់ទឹកស្ទឹង (ប៉ែកខាងកើតភ្នំក្រោម) មានចំនួន១០១០ហិកតា ។ ដោយឡែកដីស្រែប្រាំងនៅសង្កាត់ចុងឃ្នៀស (ជាអតីតដីស្រែប្រាំងសង្កាត់សៀមរាប) ហើយប្រើប្រាស់ទឹកស្ទឹងផងដែរមានចំនួន ៣៤៤ហិកតា ដែលសរុបមានចំនួន ១៣៥៤ហិកតា៕






-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16