ព័ត៌មាន
ពានរង្វាន់ T.Y Academy រកឃើញបេក្ខភាពវគ្គ Group Stage
បន្ទាប់ពីដំណើរការប្រកួតជម្រុះតាម Online អស់រយៈពេលជិត ១សប្ដាហ៍ ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ T.Y Media Academy រដូវកាលទី៣ ឆ្នាំ២០២៥ បានរកឃើញបេក្ខភាពបេក្ខភាព ១៦ក្រុម ឡើងវគ្គចែកពូលហើយ ក្នុងចំណោមបេក្ខភាព ៣៥១ក្រុម ដែលបានចុះឈ្មោះចូលរួមការប្រកួតជម្រុះដំបូង កាលពីសប្ដាហ៍កន្លងទៅ ។
សម្រាប់បេក្ខភាព ១៦ក្រុម ដែលបានឆ្លងផុតវគ្គជម្រុះដំបូង រួមមានក្រុម Team TDN, ក្រុម JRS E-Sports, ក្រុម WukongX, ក្រុម Revenge, ក្រុម Ferakout Eclipse, ក្រុម Team POY, ក្រុម Raffle E-Sports, ក្រុម Leader Girl JM, ក្រុម 404 Gaming, ក្រុម Oris E-Sports, ក្រុម Ort Dg Gae, ក្រុម Helheim Legend, ក្រុម Wings E-Sports, ក្រុម Greter Oschank, ក្រុម Evil Eye Legend និងក្រុម 5Mans is Back ។
ក្រោយរកឃើញបេក្ខភាពឡើងវគ្គបន្ដ គណៈកម្មការនឹងរៀបចំចាប់ឆ្នោតបែងចែកពូលប្រកួតនាពេលឆាប់ៗខាងមុខ សម្រាប់បន្ដការប្រកួតវគ្គចែកពូល ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ដើម្បីចម្រាញ់រកក្រុមខ្លាំងៗ ៨ក្រុមឡើងទៅវគ្គ Play-Off ហើយនឹងបន្ដការប្រកួតជុំចុងក្រោយនេះ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ដើម្បីកំណត់ក្រុមជ័យលាភី ។
ចំពោះប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ក្រុមដណ្ដើមបានជ័យលាភីវិញ រួមមានក្រុមជើងឯកទទួលបានប្រាក់រង្វាន់ ៥លានរៀល, ក្រុមជើងឯករងទទួលបានប្រាក់រង្វាន់ ៣លានរៀល, ក្រុមលេខ៣ ទទួលបាន ១លាន ៥០ម៉ឺនរៀល, ក្រុមលេខ៤ ទទួលបាន ៨០ម៉ឺនរៀល ខណៈក្រុមលេខ៥ និងលេខ៦ ទទួលបាន ៥០ម៉ឺនរៀនស្មើគ្នា គ្រាដែលក្រុមលេខ៧ និងលេខ៨ ក៏ទទួលបានថវិកាលើកទឹកចិត្ត ៣៥ម៉ឺនរៀលផងដែរ ។
គួរដឹងថា ការប្រកួតកីឡាអេឡិចត្រូនិក T.Y Media Academy នេះ រៀបចំដោយក្រុមហ៊ុន T.Y Media និងមានការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដែលរៀបចំឡើង ក្នុងគោលបំណងរួមចំណែកលើកស្ទួកការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកកម្ពុជា តាមរយៈការផ្ដល់ឱកាសឲ្យកីឡាករចង់ក្លាយជាកីឡាករអេឡិចត្រូនិកអាជីព បានសម្រេចនូវក្ដីស្រម៉ៃរបស់ខ្លួន ហើយឈានទៅរកការប្រកួតប្រជែងថ្នាក់ជាតិ និងអន្ដរជាតិនាថ្ងៃអនាគត៕ អត្ថបទ លី ឈុនឡា






-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប