ព័ត៌មាន
សមាគមក្នុងស្រុកជំរុញឲ្យម្ចាស់ SME ដើរឲ្យទាន់បច្ចេកវិទ្យាឌីជីថល ដើម្បីភាពរីកចម្រើនលើអាជីវកម្ម
ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា បានជំរុញឲ្យម្ចាស់អាជីវកម្មទាំងតូច និងមធ្យមទាំងអស់ ត្រូវតែដើរឲ្យទាន់នូវសម័យកាល នៃបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងនិងពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើយ៉ាងណាកសាងប្រេនឌីងឲ្យខ្លួនឯង ដើម្បីឲ្យអតិថិជនកាន់តែ ស្គាល់ពីសេវាកម្មរបស់យើង។
លោក សួន ម៉ិ សមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងនៅក្នុងជំនួបសហគ្រិន ផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសតូច និងមធ្យមនៅកម្ពុជា ក្រោមប្រធានបទ៖ សហគ្រិនកសាងប្រេនឌីង ក្នុងសម័យឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅ កម្ពុជា២០២៥ នេះថា ជុំវិញការរៀបចំជំនួបសហគ្រិន ការផ្គូផ្គងអាជីវកម្ម និងកម្មវិធីផ្សេងៗទៀត កន្លងមកសមាគមបានជួយម្ចាស់ អាជីវកម្មជាច្រើនដូចជា តាមរយៈការជួយគ្នាទៅវិញទៅមក ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ល្អនៅលើការធ្វើអាជីវកម្ម ពិសេសជាងនេះទៀត គឺការផ្លាស់ប្តូរឥរិយាបទលើការធ្វើអាជីវកម្មតាមទម្លាប់ មកចាប់យកការធ្វើអាជីកម្មតាមស្តង់ដារ និងផលិតដើម្បី ផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញជាដើម។
លោកបន្តថា សម្រាប់នៅក្នុងឆ្នាំ២០២៥ នេះ សមាគមបានដាក់ចេញនូវផែនការជាច្រើន ដើម្បីជួយលើកកម្ពស់សហគ្រិនខ្មែរ ដែលកំពុងរកស៊ីទទួលទាន ជាក់ស្តែងជំនួបសហគ្រិននៅពេលនេះ គឺចង់ឱ្យម្ចាស់អាជីវកម្មកសាងប្រេនឌីង ប្រកបដោយប្រសិទ្ធភាព របស់ពួកគាត់ ការទទួលបានទំនាក់ទំនងកាន់តែច្រើន និងការពង្រីកឱកាសនៅក្នុងការធ្វើអាជីវកម្ម ជាពិសេសជំនួបជាមួយដៃគូជាតិ និងអន្តរជាតិ និងការបង្ហាញផ្លូវជំរុញដើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំពុងខិតខំ និងលើកកម្ពស់ដល់វិស័យ ឯកជន និងបានចាត់ទុកវិស័យឯកជនជាដៃគូរដែលមិនអាចខ្វះបាន។
ឯកឧត្តម ង៉ូវ ប៉ូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនូវការកោតសរសើរ ចំពោះសមាគមសហគ្រិនវីម៉ូនៅកម្ពុជា ដែលបាន បន្តបេសកម្មរបស់ខ្លួន ជួយដល់សហគ្រិន ដើម្បីពង្រីងនិងពង្រីកចំណេះដឹងថ្មីៗបន្ថែម ជាពិសេសការផ្សព្វផ្សាយផលិតផល និងការ ស្វែងរកដៃគូរអាជីវកម្ម ដើម្បីអាចតោងថ្ពក់ចាប់ដៃគូពាណិជ្ជកម្មផ្សេងៗ និងការផ្គត់ផ្គង់ផលិតផលចូលទីផ្សារឱ្យបានច្រើន។ ជុំវិញការ ធ្វើអាជីវកម្មនេះដែរ, ឯកឧត្តម ក៏បានអំពាវនាដល់ម្ចាស់អាជីវកម្មទាំង ដែលផលិតនិងផ្គត់ផ្គង់ទំនិញផ្សេងៗ ក្រៅពីការរគិតគូរ ប្រយោជន៍ខ្លួន សូមគិតគូរដល់បរិស្ថាន ព្រោះបរិស្ថានគឺជាតម្រូវការគ្រប់គ្នា៕ អត្ថបទ៖ សុន រ៉ាឌី





-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប