ព័ត៌មាន
វិនិយោគិនថៃទទួលបានជោគជ័យលើការធ្វើអាជីវកម្ម ក្រោមបរិយាកាសអំណោយផលនៃកម្ពុជា
ប្រធានសមាគមពាណិជ្ជកម្មថៃ ថ្លែងថា វិនិយោគិនថៃដែលរកស៊ីទទួលទាន បានកំពុងទទួលជោគជ័យនៅលើការអាជីវកម្មរបស់ ខ្លួន ក្រោមបរិយាកាសអំណោយផលនៃព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមចំណែកដល់ការស្តារឡើងវិញនៃការធ្វើពាណិជ្ជកម្មទ្វេ ភាគី និងភាពរីកចម្រើននៃសេដ្ឋកិច្ចប្រទេសទាំងពីរ។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា លើកឡើងនៅក្នុងកម្មវិធីជួបជុំពិសារអាហារ សាមគ្គី លើកទី១ ក្នុងឆ្នាំ ២០២៥ នៅចុងសប្តាហ៍កន្លងមកថា កម្ពុជា-ថៃ គឺជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការទាំងផ្នែកការទូត ពាណិជ្ជកម្ម និងការវិនិយោគ ចំណែកការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ថៃ នៅមុនវិបត្តិជំងឺកូវីដ-១៩ ការធ្វើពាណិជ្ជកម្មប្រទេស ទាំងពីរ បានបន្តកំណើនហក់ឡើងគួរជាទីកត់សម្គាល់ ហើយបច្ចុប្បន្ននេះ, ការធ្វើពាណិជ្ជកម្មទ្វេរភាគី ក៏បានកំពុងបន្តងើបឡើង ប៉ុន្តែ នៅក្នុងកម្រិតទាបនៅឡើយ។
ដោយឡែកការជួបជុំគ្នានេះ, សមាគមថៃបានបង្កើតកម្មវិធីនេះជាច្រើនលើករួចមកហើយ ដើម្បីជួបជុំរវាង វិនិយោគិនដែល កំពុងធ្វើអាជីវកម្ម និងពាណិជ្ជកម្មថៃនៅលើទឹកដីកម្ពុជា ដើម្បីជួបសន្ទនាអំពីសុខទុក្ខ ការចែករំលែក ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅ វិញទៅមក នៅលើការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាដើម, ដើម្បីជំរុញការធ្វើអាជីវកម្មរបស់ពួកគាត់ឱ្យទទួលបានជោគជ័យកាន់តែ ខ្លាំងក្លា នៅក្រោមបរិយាកាសអំណោយផល និងការលើកទឹកចិត្តគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាផ្នែកមួយនៃការចូល រួមចំណែកការស្តារឡើងវិញនៃការធ្វើពាណិជ្ជកម្មទ្វេភាគី និងដើម្បីភាគរីកចម្រើននៃសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ទាក់ទិនការធ្វើអាជីវកម្មវិញ, លោកស្រី ជីរ៉ាណាន់ វង្សមង្គល លើកឡើងបន្ថែមថា ស្របពេលស្ថានភាពពិភពលោកបង្ហាញនូវ សញ្ញាណវិជ្ជាមានជាបណ្តើរៗ និងស្របស្ថានភាពសេដ្ឋកិច្ចកម្ពុជាកំពុងរើបឡើងវិញ, ធុរកិច្ចថៃនៅតែបន្តសម្លឹងអំពីឱកាសវិនិយោគ របស់ខ្លួននៅកម្ពុជា ដោយបានហូរចូលមកជាបន្តយបន្ទាប់ តាមរយៈការជួយគៀងគរបស់សមាគម ចំពោះក្រុមធុរកិច្ច និងវិនិយោគិន ពីប្រទេសថៃផ្សេងៗ មកសិក្សាស្វែងពីបរិយាកាសវិនិយោគនៅកម្ពុជា ដើម្បីមកវិនិយោគឲ្យបានកាន់តែច្រើន ជំរុញពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរ ឲ្យមានកំណើនកាន់តែល្អប្រសើរឡើងវិញ៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប