ព័ត៌មាន
សម្តេចតេជោ ផ្តាំទៅក្រុមអ្នកវិភាគមួយចំនួនថា មិនអាចទៅរួចនោះទេ ដែលឲ្យ ហ៊ុន ម៉ាណែត ដើរចេញពីស្រមោលឪពុកនោះ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តាំទៅក្រុម អ្នកវិភាគ ឬជនបរទេសមួយចំនួនថា វាមិនអាចទៅរួចនោះទេ ដែលឲ្យ ហ៊ុន ម៉ាណែត ដើរខុសគន្លងពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឬខុសគន្លងពីស្រមោលរបស់ សម្តេចដែលជាឪពុករបស់នាយករដ្ឋមន្រ្តី បន្តវេនបច្ចុប្បន្ននោះ។

ផ្ញើសារចេញពីខេត្តកណ្តាល នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកដែលរិះគន់ និងតែងតែវិភាគថា «ពេលណាទើបហ៊ុន ម៉ាណែត ដើរចេញពីស្រមោល ឪពុក ឬគណបក្សប្រជាជនកម្ពុជានោះ គប្បីក្រឡេកមើលអង្គបោះឆ្នោតឲ្យបានច្បាស់ ខណៈការប្រគល់អំណាចបន្តវេនដល់នាយករដ្ឋមន្រ្តីបច្ចុប្បន្ននេះគឺបានបោះឆ្នោតយ៉ាងត្រឹមត្រូវ និងស្របទៅតាមគោលនយោ បាយរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនោះ។
សម្តេចតេជោ ហ៊ុន សែនក៏បានផ្តាំដល់ក្រុមអ្នកវិភាគ ឬជនបរទេសមួយក្តាប់តូចទាំងនោះផងដែរថា កុំថាឡើងអ្នកផ្សេង ទោះបីកូនខ្លួនឯងក៏ដោយក៏នឹងត្រូវដកចេញពីដំណែងដែរ ប្រសិនបើហ៊ានដើរ ឬអនុវត្តផ្ទុយពីបន្ទាត់នយោបាយរបស់គណបក្សប្រជាជនកម្ពុជានោះ។ ដូច្នេះសម្តេចតេជោក៏បានចំអក និង ផ្តាំឲ្យពួកទាំងនោះគប្បីរៀនឲ្យបានជ្រៅបន្តិច និងចេះដឹងជាងនេះបន្តិច ខណៈសម្តេចបានចាត់ទុកថាសម្តីលើកឡើងរបស់ពួកទាំងនោះថា«ពេលណាហ៊ុន ម៉ាណែតដើរចេញពីស្រមោលឪពុក ឬគណបក្សប្រជាជនកម្ពុជា»នោះគឺជាមនុស្សល្ងង់៕ អត្ថបទបាន ចក់
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប