ព័ត៌មាន
គយ និងរដ្ឋាករប្រមូលចំណូលបានជាង ២,៥៩០លានដុល្លារ ក្នុងឆ្នាំ២០២៤
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅក្នុងបំណាច់ឆ្នាំ២០២៤ ប្រមូលចំណូលពន្ធនិងអាករ បានចំនួនសរុបជាង ១០ ពាន់ប៊ី លានរៀល ត្រូវប្រមាណជាង ២,៥៩០ លានដុល្លារអាមេរិក កើនឡើងជិត១៤ ភាគរយ ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។

ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើកឡើង នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២៤ និងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី ១០ ខែ កុម្ភៈ ម្សិលមិញនេះថា បញ្ហាប្រមូលចំណូលនៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ អគ្គនាយកដ្ឋាន ជួបប្រទះនឹងបញ្ហាប្រឈមធំៗមួយ ចំនួនមានជាអាទិ៍៖ កំណើនជាបន្តបន្ទាប់ ទាំងវិសាលភាព និងភាពស៊ីជម្រៅ នៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូត លាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, ការអនុគ្រោះពន្ធនិងអាករកាន់តែធំទូលាយដើម្បីទាក់ទាញការវិនិយោគ, និន្នាការកើន ឡើងនៃការប្រើប្រាស់រថយន្តដែលមានទំហំស៊ីឡាំងតូច និងរថយន្តអគ្គិសនី, និងការបន្តមាននូវសកម្មភាពរត់គេចពន្ធក្នុងរូបភាពថ្មីៗ កាន់តែស្មុគស្មាញ។

ជាក់ស្តែងការប្រមូលចំណូលតាមប្រភេទពន្ធ និងអាករ ធៀបនឹងចំណូលសរុបអាករលើតម្លៃបន្ថែមមានប្រមាណ ៤១,៣%, អាករពិសេសមាន ៣២,១%, ពន្ធគយ ១៨%, អាករបន្ថែមលើផលិតផលប្រេងកាត ៤,៤% និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ប្រមាណ ៤,២% ។ ចំពោះសមាសភាគនៃចំណូលតាមក្រុមទំនិញវិញ បើធៀបនឹងចំណូលសរុបក្រុមទំនិញចម្រុះមានប្រមាណ ៣៤,៧%, យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣១,១%, ប្រេងឥន្ធនៈនិងថាមពល ២៦,៩%, និងសម្ភារសំណង់ និងកម្រៃ ផ្សេងៗមានប្រមាណ ៧,៣%។

ចំណែកទំហំពាណិជ្ជកម្មនាំចូល នៅក្នុងឆ្នាំ ២០២៤ មានចំនួនសរុបប្រមាណ ២៨ ពាន់លានដុល្លារអាមេរិក កើនឡើង ប្រមាណ ១៨% ធៀបនឹងឆ្នាំ ២០២៣ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗរួមមាន៖ ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿង ម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។ ដោយឡែកទំហំពាណិជ្ជកម្មនៃការនាំចេញ មានចំនួនសរុប ២៦ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៥,៨% ធៀបនឹងឆ្នាំ ២០២៣ ដែលក្នុងនោះផលិតផលវិនិយោគកាត់ដេរមានកំណើន ២៣,៣%, ផលិតផលវិនិយោគមិនមែនកាត់ដេរដូចជា (សំបកកង់ រថយន្ត, គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, ផលិតផលប្លាស្ទិច, អំពូល, ស្បែកសត្វកែច្នៃ, គ្រឿង បន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២,៦%, និងកសិផល (មានស្រូវ, កៅស៊ូ, ដំឡូងមី, អង្ករ, ចេក, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត) មានកំណើន ១១,៦% ផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់ ក្នុងការសម្រេចបាននូវលទ្ធផលប្រសើរលើការ ប្រមូលចំណូល និងលើការដ្ឋានការងារផ្សេងទៀត ទោះបីជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនរួមមាន ការងើបឡើងយឺតនូវស្ថានភាព សេដ្ឋកិច្ចជាសកល, ការបន្តអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន, បញ្ហាសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់, បញ្ហានៅមជ្ឈឹមបូព៌ា, ភាព តានតឹងនៃភូមិសាស្ត្រនយោបាយជាដើម៕ អត្ថបទ៖ សុន រ៉ាឌី





-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប