ព័ត៌មាន
សម្ដេចតេជោ សុំការយោគយល់ពីពលរដ្ឋចំពោះបញ្ហាតម្លៃស្រូវ ក្រោយប្រទេសជាអ្នកផ្គត់ផ្គង់បញ្ចេញអង្ករ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងសុំការយោគយល់ពីប្រជាពលរដ្ឋចំពោះបញ្ហាតម្លៃស្រូវនាពេលកន្លងទៅនេះខណៈដែលបញ្ហាតម្លៃនេះបង្កឡើងដោយសារការបញ្ចេញអង្កររបស់ប្រទេសជាអ្នកផ្គត់ផ្គង់អង្ករនៅក្នុងតំបន់ ជាពិសេសប្រទេសឥណ្ឌាដែលបានបញ្ចេញស្រូវរបស់ខ្លួនមកលើទីផ្សារឡើងវិញ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានាក្នុង វត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សម្ដេចតេជោមានប្រសាសន៍បន្តថា ជាការពិតសេដ្ឋកិច្ចកម្ពុជា និងពិភពលោកបានជួបការលំបាកបន្តិចក្រោយវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមរវាងប្រទេស រុស្ស៊ី-អ៊ុយក្រែន បូករួមជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ចច្របូលច្របល់របស់ប្រទេសមហាអំណាចក្នុងពេលថ្មីៗនេះ បានបន្តជះផលប៉ះពាល់មួយចំនួនមកដល់កម្ពុជា ។ ក៏ប៉ុន្ដែរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាង ៥៤.៧៤ ពាន់លានដុល្លារ កើនឡើង ១៦.៩% បើធៀបនឹងកាលពីឆ្នាំ២០២៣ ដែលសម្រេចបានត្រឹមតែ ៤៦.៨២ ពាន់លានដុល្លារ។
សម្ដេចតេជោមានប្រសាសន៍បន្ថែមថា ប្រទេសកម្ពុជាគឺជាប្រទេសផលិត ផលិតផល សម្រាប់ការនាំចេញ ក្នុងនោះការផលិតស្រូវអង្កររបស់កម្ពុជាក្នុងឆ្នាំ២០២៤ មានការកើនឡើងយ៉ាងគំហុករហូតឈានដល់វិបត្តិចាល់ស្រូវអង្ករនៅលើទីផ្សារថែមទៀត។ សម្ដេចបន្តថានៅឆ្នាំ២០២៤ ប្រជាកសិករសម្រុកដាំដុះស្រូវច្រើនដោយសារកាលពីឆ្នាំកន្លងទៅជាពិសេសនៅឆ្នាំ២០២៣តម្លៃស្រូវបានហក់ឡើងខ្ពស់មិនធ្លាប់មាននៅលើទីផ្សារដោយសារប្រទេសឥណ្ឌាបិទការនាំចេញ ប៉ុន្ដែឆ្នាំនេះប្រទេសឥណ្ឌា និងប្រទេសក្នុងតំបន់បានបើកការនាំចេញស្រូវអង្ករឡើងវិញធ្វើឱ្យតម្លៃទីផ្សារស្រូវអង្ករមានការប្រែប្រួលឡើងវិញ។
សូមជម្រាបថា តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រយៈពេលពេញមួយឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជិត ២៦.១៩ ពាន់លានដុល្លារ កើនឡើង ១៥.៧% ខណៈការនាំចូលមានទឹកប្រាក់ ២៨.៥៤ ពាន់លានដុល្លារ កើនឡើង ១៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជារួមមាន គឺប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត៕អត្ថបទ៖ វ៉ន ដារ៉ា
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប