ព័ត៌មាន
ការលក់ដុំ-រាយតាមអនឡាញកំពុងមានសម្ទុះកើនឡើង ខណៈការលក់ដូរនៅតាមទីផ្សារបានធ្លាក់ចុះ
ការលក់ដុំលក់រាយតាមអនឡាញ នៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងមានសម្ទុះកើនឡើងយ៉ាងខ្លាំង ដោយសារការ លក់ដូរតាមផ្នែកនេះ បានផ្តល់ភាពងាយស្រួលក្នុងការបញ្ជាទិញ និងការដឹកជញ្ជូន ខណៈបច្ចុប្បន្នការលក់ដូរនៅតាមទីផ្សារនានា បានធ្លាក់ចុះ។
ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងវេទិកាស្តីពីការគ្រប់គ្រងមីក្រូហិរញ្ញ វត្ថុ និងច្បាប់ថវិកាឆ្នាំ២០២៥ នៅថ្ងៃទី១០ ខែកុម្ភៈម្សិលមិញនេះថា ទាក់ទិនវិស័យសេវាកម្ម នៅក្នុងឆ្នាំ២០២៥ នេះ នឹងអាចបន្តកំណើន មួយខ្ពស់សមរម្យ ដោយគាំទ្រដល់អនុវិស័យជាច្រើន ខណៈដែលអនុវិស័យមួយចំនួនតូច អាចស្ថិតនៅក្នុងកំណើនទាប ស្របពេលអនុ វិស័យព័ត៌មាននិងទូរគមនាគមន៍ ត្រូវបានបន្តកំណើនប្រហាក់ប្រហែលនិងនិន្នាការនៃប៉ុន្មានឆ្នាំចុងក្រោយ ដោយរការកើនឡើងនៃការ ប្រើប្រាស់អ៊ីនធឺណេត និងការផ្តល់សេវានូវដំណោះស្រាយបច្ចេកវិទ្យាថ្មី ស្របជាមួយការអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញ វត្ថុកម្ពុជា, គោលនយោបាយរាជរដ្ឋាភិបាលឌីជីថលកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងឌីជីថលកម្ពុជាជាដើម។
ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញការវិវត្តវិស័យបច្ចេកវិទ្យាឌីជីថលនេះ បច្ចុប្បន្នចំពោះសកម្មភាពលក់-ដុំរាយនៅតាមទីផ្សារ មាន សភាពមិនសូវមមាញឹកដូចមុនវិបត្តិកូវីដ-១៩, តែមិនមានន័យថា ការលក់ដុំនិងរាយមានកំណើនថយចុះនោះឡើយ ពោលគឺបច្ចុប្បន្ន ការលក់ដុំនិងរាយ បានកំពុងបន្តមានកំណើនកើនឡើងគួរកត់សម្គាល់ ខណៈដែលការបញ្ជាទិញនៅតាមអនឡាញ បានកំពុងមានសម្ទុះ កើនឡើង ព្រោះការបញ្ជាទិញតាមអនឡាញ បានផ្តល់ភាពងាយស្រួលដូចជា ការមិនចំណាយពេលវេលាដើររកទិញទំនិញតាមទីផ្សារ និងការដឹកជញ្ជូនទំនិញមកផ្ទះជាដើម ជាក់ស្តែងអនុវិស័យនេះ នៅក្នុងឆ្នាំ ២០២៤ មានកំណើនក្នុងរង្វង់ ៣,៩ ភាគរយ និងនៅក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករថា អាចសម្រេចបានក្នុងរង្វង់ ៤,៥ ភាគរយ។
សូមបញ្ជាក់ថា វិស័យសេវាកម្មនៅក្នុងឆ្នាំ ២០២៥ នេះ ត្រូវបានរាជរដ្ឋាភិបាលព្យាករថា នឹងមានកំណើន ៥,៦ ភាគរយ ដោយសារការ បន្តរក្សាបានចលនានៃអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្អូបអាហារ និងសេវាកម្មទេសចរណ៍គាំទ្រផ្សេងៗទៀត ខណៈដែលអនុ វិស័យអចលទ្រព្យនៅបន្តកំណើនទាប។ ចំណែកអនុវិស័យលក់ដុំនិងរាយវិញ នឹងបន្តកើនឡើងប្រហាក់ប្រហែលនិងនិន្នាការធម្មតា ដោយការរំពឹងទុកនៃសកម្មភាពចាយវាយ និងនិន្នាការក្នុងស្រុក ស្របពេលនិន្នាការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប