ព័ត៌មាន
សាលារៀនបច្ចុប្បន្នកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបន្ថែមសម្រាប់ការបង្រៀនប្រចាំថ្ងៃ
ការបង្រៀននៅតាមសាលារដ្ឋនាពេលបច្ចុប្បន្ន បានចាប់ផ្ដើមកែប្រែ ពីការបង្រៀនលើក្ដារខៀន និងសៀវភៅទាំងស្រុង ទៅជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថបន្ថែម សម្រាប់ជួយដល់ការបង្រៀនជាប្រចាំថ្ងៃ។ ការទាញយកបច្ចេកវិទ្យាជួយដល់ការបង្រៀននិងរៀននេះ អាចមានភាពផ្សេងគ្នាទៅតាមសាលានីមួយៗ និងតាមកម្រិតថ្នាក់ផងដែរ។
សាលារៀនរដ្ឋនាពេលបច្ចុប្បន្ននេះ មិនថានៅកម្រិតបឋមសិក្សា ឬវិទ្យាល័យនោះទេ គឺកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជួយដល់ការបង្រៀនប្រចាំថ្ងៃរបស់ខ្លួន។ ជាក់ស្ដែងសម្រាប់បឋមសិក្សាអ្នកឧកញាមហាភក្ដី ហ៊ុននាងព្រែកកំពឹស បានចាប់ផ្ដើមថ្នាក់កំព្យូទ័រសម្រាប់សិស្សក្នុងឆ្នាំសិក្សាថ្មីនេះ ដែលជាការបន្ថែមលើអ្វីដែលសាលាអនុវត្តកន្លងមក។ នេះជាការលើកឡើងរបស់ លោកគ្រូ ផុន ណាត ជានាយកសាលា។
លោកលើកឡើងថា វាជាភាពចាំបាច់ ដែលត្រូវប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបន្ថែម សម្រាប់ជួយដល់ការបង្រៀននាពេលបច្ចុប្បន្ន។ លោកថាវាជាការដើរស្របទៅតាមសង្គមបច្ចុប្បន្ន ហើយវាជាភាពចាំបាច់ ដែលគ្រូបង្រៀនត្រូវខិតខំ។
សម្រាប់ការបង្រៀននេះដែរ លោកគ្រូ ឈាង រស្មី ជាគ្រូបង្រៀនថ្នាក់ទី ៦ នៅសាលាបឋមសិក្សា អ្នកឧកញាមហាភក្ដី ហ៊ុននាងព្រែកកំពឹស លើកឡើងដែរថា ការអប់រំនាពេលបច្ចុប្បន្នគឺមានការប្រែច្រើន។ លោកថាជាក់ស្ដែងនាពេលនេះ សាលាមានថ្នាក់កំព្យូទ័រដែលមានការដឹកនាំសិស្សអនុវត្តផ្ទាល់។ សម្រាប់រូបលោក ក៏ដូចជាលោកគ្រូ អ្នកគ្រូដទៃ ក៏មានការភ្ជាប់តេលេក្រាមជាមួយអាណាព្យាបាលសិស្ស ដាមដានសកម្មភាព និងដាក់កិច្ចការផ្ទះនានាសម្រាប់សិស្សផងដែរ។
ក្នុងនាមជាគ្រូបង្រៀនដែលកំពុងប្រើប្រាស់បច្ចេកវិទ្យាជួយដល់ការបង្រៀនប្រចាំថ្ងៃនេះ លោកគ្រូ ឈាង រស្មី ក៏បានកត់សម្គាល់ឃើញពីភាពរីកចម្រើនរបស់សិស្សផងដែរ។
ផ្សាភ្ជាប់នឹងការប្រើប្រាស់បច្ចេកក្នុងវិស័យអប់រំនេះ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១៧ និងថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ខាងមុខ នឹងមានការរៀបចំសន្និសីទ និងពិព័រណ៦បច្ចេកវិទ្យាអប់រំកម្ពុជាលលើកទី ១ ក្រោមប្រធានបទ «មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល»៕ អត្ថបទ៖គឹមហុក







-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប