ព័ត៌មាន
កម្ពុជាលើកកម្ពស់ការយល់ដឹងនៃការកសាងហិរញ្ញវត្ថុនិរន្តរភាព ដើម្បីជំរុញទំនុកចិត្តលើទីផ្សារមូលបត្រ
កម្ពុជាបើកសិក្ខាសាលា លើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ និងកម្មវត្ថុនៃហិរញ្ញវត្ថុនិរន្តរភាព, ចែករំលែកពីការអនុវត្តការ បោះផ្សាយ និងការគ្រប់គ្រងឧបករណ៍ហិរញ្ញវត្ថុនិរន្តរភាព ការកសាងក្របខណ្ឌដើម្បីទាក់ទាញវិនិយោគិន និងជំរុញទំនុកចិត្តទីផ្សារ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិនសក្តានុពលនានាក្នុងគម្រោងនិរន្តរភាពនៅកម្ពុជា។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបតកម្ពុជា លើកឡើងនៅក្នុងសិក្ខាសា លាកសាងសមត្ថភាពស្ដីពី“ហិរញ្ញវត្ថុនិរន្តរភាព និងផែនទីបង្ហាញផ្លូវសម្រាប់វិនិយោគិន” នៅថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៥ នេះថា ហិរញ្ញវត្ថុនិរន្តរភាព មិនមែនជាជម្រើសទៀតទេ ប៉ុន្តែវាជាកត្តាចាំបាច់សម្រាប់ភាពធន់នៃសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុរបស់កម្ពុជា។ ជាមួយនឹងទីផ្សារសញ្ញាបណ្ណនិរន្តរភាពដ៏រឹងមាំ យើងអាចទាក់ទាញការវិនិយោគប្រកបដោយទំនួលខុសត្រូវ ដែលគាំទ្រដល់ កំណើនបៃតង សមធម៌សង្គម និងស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែង។
ឯកឧត្តម បន្តថា សិក្ខាសាលានេះ មានតួនាទីសំខាន់ណាស់ ក្នុងការផ្តល់ឱ្យអ្នកចូលរួមនូវចំណេះដឹង និងឧបករណ៍ដែលចាំ បាច់ដើម្បីជំរុញអន្តរកាល។ ការណ៍នេះ នឹងជួយឱ្យកម្ពុជានៅតែជាគោលដៅវិនិយោគដែលមានលក្ខណៈប្រកួតប្រជែង និងនិរន្តរភាព ផងដែរ។
លោកស្រី Shori Kim នាយិកា GGGI ប្រចាំប្រទេសកម្ពុជា លើកឡើងថា GGGI បាននិងកំពុងគាំទ្រដល់សញ្ញាបណ្ណបៃតង នៅក្នុងកម្ពុជា តាមរយៈកម្មវិធីការជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃហិរញ្ញវត្ថុនិរន្តរភាព ក្នុងការជំរុញកំណើនសេដ្ឋកិច្ចបៃតង និងប្រកបដោយបរិយាបន្ន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានភាពរីកចម្រើនគួរ ឱ្យកត់សម្គាល់ ក្នុងអន្តរកាលទៅកាន់ហិរញ្ញវត្ថុនិរន្តរភាព ដូចជាការបោះផ្សាយសញ្ញាបណ្ណបៃតងដ៏ធំបំផុតរបស់កម្ពុជា ដោយក្រុមហ៊ុន Royal Group PPSEZ ក្នុងឆ្នាំ២០២៤ និងការអភិវឌ្ឍសញ្ញាបណ្ណបៃតង និងនិរន្តរភាព ដែលមានទំហំទឹកប្រាក់ជាង ១០០ លាន ដុល្លារអាម៉េរិក។
លោកស្រី បានបន្តថា ការផ្តល់ហិរញ្ញប្បទាននិរន្តរភាព និងការអភិវឌ្ឍន៍បៃតង មិនមែនជាគំនិតថ្មីទៀតទេ ប៉ុន្តែវាបានក្លាយជា គំរូផ្លាស់ប្តូរ ឆ្ពោះទៅកាន់ការវិនិយោគប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា។ តាមរយៈការផ្តល់ជូនភាគីពាក់ព័ន្ធនូវឧបករណ៍ ចំណេះ ដឹង ក្របខណ្ឌ និងទស្សនវិស័យដ៏ត្រឹមត្រូវ វិស័យនេះអាចកៀរគរការវិនិយោគដែលស្របតាមអាទិភាពនៃការអភិវឌ្ឍជាតិ ក្នុងអំឡុង ពេលដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថាន និងសង្គម។ GGGI នៅតែប្តេជ្ញាចិត្តក្នុងការកសាងប្រព័ន្ធអេកូដ៏រឹងមាំមួយ សម្រាប់ការផ្តល់ ហិរញ្ញប្បទាននិរន្តរភាព ដែលទាក់ទាញវិនិយោគិនប្រកបដោយទំនួលខុសត្រូវ និងជំរុញវិបុលភាពសេដ្ឋកិច្ចរយៈពេលវែងសម្រាប់ កម្ពុជា។
សូមបញ្ជាក់ដា សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ និងកម្មវត្ថុនៃហិរញ្ញវត្ថុនិរន្តរភាព, ចែក រំលែកពីការអនុវត្តការបោះផ្សាយ និងការគ្រប់គ្រងឧបករណ៍ហិរញ្ញវត្ថុនិរន្តរភាព ព្រមទាំងអនុលោមភាពគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស, ផ្តល់នូវចំណេះដឹងក្នុងការកសាងក្របខណ្ឌដើម្បីទាក់ទាញវិនិយោគិន និងជំរុញទំនុកចិត្តទីផ្សារ រួមជាមួយនឹងការផ្តល់នូវយុទ្ធសាស្ត្រ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិនសក្តានុពលនាពេលបច្ចុប្បន្ន នៅក្នុងគម្រោងនិរន្តរភាព នៅប្រទេសកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន