ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទទួលថវិកាចំនួន “៤៣៤លានរៀល” ពី សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
នៅរសៀលថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៥ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ថវិកាបរិច្ចាគចំនួន “៤៣៤,០០០,០០០រៀល” (បួនរយសាមសិបបួនលានរៀល) ពី សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅសណ្ឋាគារ Raffles Le Royal ដោយមានការអញ្ជើញចូលរួមពី លោកអ្នកឧកញ៉ា លី ហួរ តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង លោកជំទាវ ប៉ែន សុបភា អនុប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
ក្នុងនាមអនុប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវ ប៉ែន សុបភា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបាននាំយកថវិកាចំនួន “៤៣៤លានរៀល” មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងដើម្បីបន្តគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងបេសកកម្មរផ្ដល់សេវាពិនិត្យ និងព្យាបាលទារកនិងកុមារកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាពខ្ពស់ ប្រសិទ្ធភាពខ្ពស់ និងមិនមានការរើសអើង។
លោកអ្នកឧកញ៉ា លី ហួរ តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានសម្តែងនូវអារម្មណ៍រំភើប និងសប្បាយរីករាយជាខ្លាំងដែល «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃ ផ្តល់កិត្តិយសដល់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលជួបសម្តែងការគួរសម និងចូលរួមបរិច្ចាគថវិកាជូនដល់ មូលនិធិគន្ធបុប្ផាកម្ពុជា ដោយផ្ទាល់។ លោកអ្នកឧកញ៉ាបញ្ជាក់បន្ថែមថា ថវិកាទាំងនេះគឺទទួលបានពីការចូលរួមបរិច្ចាគពីសប្បុរសជន ដែលជាសមាជិកអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សម្រាប់សកម្មភាពសប្បុរសធម៌ជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេសការជួយអាយុជីវិត និងសង្គ្រោះកុមារកម្ពុជា ក្នុងស្មារតី “ខ្មែរស្រឡាញ់ខ្មែរ” ។ លោកអ្នកឧកញ៉ាបន្តថា ក្នុងនាមប្រធានសមាគម និងតំណាងឱ្យសមាជិកសមាជិកានៃសមាគម ដែលជាក្រុមហ៊ុនអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងក្នុងការបរិច្ចាគថវិកាប្រចាំឆ្នាំជូនមូលនិធិ។ ជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» និង «សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន» ជាស្ថាបនិក ចំពោះគំនិតលួចផ្ដើមដ៏ខ្ពង់ខ្ពស់ថ្លៃថ្លា ក្នុងការបង្កើត និងការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា ។
ក្នុងជំនួបខាងលើនេះ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ «សម្តេចធិបតី» និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលតែងតែបានចូលរួមសកម្មភាពមនុស្សធម៌ដោយសទ្ធាជ្រះថ្លា និងដោយស្ម័គ្រចិត្ត ជាបន្តបន្ទាប់ក្នុងការងារសង្គម និងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលទាំងនេះបានឆ្លុះបញ្ចាំងអំពីការចូលរួមប្រកបដោយឆន្ទៈ និងបេះដូងមនុស្សធម៌ពិតៗ របស់សមាជិកសមាជិកា នៃសមាគម ក្នុងការជួយដល់សង្គមជាតិរបស់យើង។ ជាពិសេសក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” នេះគឺជាការចូលរួមមួយដ៏សំខាន់បំផុត ក្នុងការជួយដល់ជីវិតកុមារកម្ពុជា។
«លោកជំទាវបណ្ឌិត» បានឱ្យដឹងថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល១ខែពេញ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ មានសប្បុរសជនជិត៣០ម៉ឺននាក់ បានបរិច្ចាគថវិកាសរុប ៥.៥លានដុល្លារ។ ការចូលរួមបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ បង្ហាញថា សាធារណជនមានទឹកចិត្តសប្បុរសយ៉ាងផុសផុលជាងឆ្នាំមុន និងបានចូលរួមយ៉ាងសកម្មក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នានាំក្តីសង្ឃឹម និងស្នាមញញឹមដល់ ទារក កុមារ និងស្ត្រីមានផ្ទៃពោះនៅកម្ពុជា។ «លោកជំទាវបណ្ឌិត» បានគូសបញ្ជាក់ថា ទោះបីជាយុទ្ធនាការនេះ ដល់ថ្ងៃបញ្ចប់ក៏ដោយ ក៏សាធារណជនដែលមានទឹកចិត្តសប្បុរសនៅតែអាចចូលរួមបរិច្ចាគ ដើម្បីរួមគ្នារក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ក្នុងការបន្តបេសកកម្មពិនិត្យ និងព្យាបាលជំងឺដល់ ទារក និងកុមារ ព្រមទាំងសេវាសម្ភពដល់ស្ត្រីមានផ្ទៃពោះផងដែរ៕













-
ព័ត៌មាន7 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន7 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត