ព័ត៌មាន
គណៈប្រតិភូវិនិយោគិនជប៉ុនជួបប្រជុំជាមួយ CDC ដើម្បីស្វែងយល់សក្តានុពលវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា
គណៈប្រតិភូវិនិយោគិនជប៉ុន ស្វែងយល់ពីកាលានុវត្តភាព សក្តានុពលវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ពិសេសក្នុងវិស័យ កម្មន្តសាល, ខ្សែភ្លើង, វិស័យស្ថាបត្យកម្ម និងសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងៗ គាំទ្រដល់ការរីកលូត លាស់នៅកម្ពុជាកាន់តែខ្លាំងក្លា។
ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ទទួលជួបគណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយលោក Yajima Nobumasa នាយកប្រតិបត្តិវិទ្យាស្ថាន BARIKI និងដែលមានការចូលរួមពីតំណាងក្រុមហ៊ុនជប៉ុនមួយចំនួនទៀត ដែលមាន បំណងស្វែងយល់ពីកាលានុវត្តភាព វិនិយោគក្នុងវិស័យកម្មន្តសាល និងខ្សែភ្លើង, វិស័យស្ថាបត្យកម្មនិងសំណង់ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
ឯកឧត្តមអគ្គលេខាធិការរង បានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូដែលបានមកស្វែងយល់ពីឱកាស វិនិយោគ នៅកម្ពុជា និងបានឧទ្ទសនាមដោយសង្ខេបអំពីតួនាទីរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, បរិយាកាសវិនិយោគ, ការលើកទឹកចិត្ត ទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ, ការធានាវិនិយោគក្រោមក្របខណ្ឌច្បាប់វិនិយោគ, កត្តាអំណោយផលនៃសុខសន្តិភាព, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, វិស័យអាទិភាព និងភាពលេចធ្លោនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា ដែលកំពុងរីកដុះដាលជាបន្តបន្ទាប់។
គណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសក្តានុពលវិនិយោគក្នុងប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់លើគ្រប់វិស័យ ហើយបាននិងកំពុងសិក្សាស្វែងយល់ និងប្រមូលព័ត៌មានបន្ថែម ទាក់ទងនឹងការវិនិយោគក្នុងវិស័យរបស់ ខ្លួន។ លោកប្រធានគណៈប្រតិភូ បានបញ្ជាក់ថា ក្រុមហ៊ុនមិនត្រឹមតែមានគម្រោងវិនិយោគដោយផ្ទាល់នៅកម្ពុជាប៉ុណ្ណោះទេ ក៏មាន បំណងនាំយកវិនិយោគិនជប៉ុន ក្នុងវិស័យផ្សេងទៀតមកកាន់កម្ពុជាផងដែរ។ ទន្ទឹមនេះ ក៏បានជម្រាបជូនដែរថា ការវិនិយោគរបស់ ក្រុមហ៊ុនជប៉ុន ក៏នឹងនាំយកបច្ចេកទេស និងបទពិសោធន៍ ព្រមទាំងចែករំលែកចំណេះដឹង និងការបណ្តុះបណ្តាលជំនាញដល់កម្លាំង ពលកម្មកម្ពុជាផងដែរ៕អត្ថបទ៖ សុន រ៉ាឌី,








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង