ព័ត៌មាន
កម្ពុជា-ជប៉ុនទស្សនកិច្ចស្ថានីយបូមទឹកឆៅថ្មីកោះនរា និងបើកការដ្ឋានគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ច ការដ្ឋានស្ថានីយបូមទឹកឆៅថ្មីកោះនរា និងបើកការដ្ឋានគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ ដោយមិនមានផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត ក្រោម គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថល ក្នុងតំបន់ទីប្រជុំជន។

ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីដំណើរទស្សនកិច្ច ការដ្ឋានស្ថានីយបូមទឹកឆៅថ្មីកោះនរា និងបើកការដ្ឋានគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ គម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរា គឺជាស្ថានីយបូមទឹកឆៅថ្មី ដើម្បីជំនួសស្ថានីយបូមទឹកឆៅក្តីតាកុយ ដែលទទួលផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍កោះនរាថ្មី របស់ ក្រុមហ៊ុន អូរវើស៊ី ខេមបូឌាន អិនវេសមេន ខបភើរេសិន (OCIC) ។

ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងឱ្យដឹងថា សម្រាប់គម្រោងភ្ជាប់បំពង់មេនាំទឹកឆៅនេះ គឺមិនផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត នេះជាគម្រោងប្រវត្តិសាស្ត្រមួយនៅកម្ពុជា និងពុំដែលធ្លាប់ អនុវត្តនៅក្នុងប្រទេសនោះឡើយ។ ការសម្រេចនៅលទ្ធផលនេះ មិនត្រឹមតែផ្តល់ផលប្រយោធន៍ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឬការ ធានាដល់ការផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជននៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនោះទេ ប៉ុន្តែគឺបានផ្ដល់នូវលទ្ធផលជាវិជ្ជមានដោយ ប្រយោល ទៅដល់វិស័យសេដ្ឋកិច្ច ដំណើរការរស់នៅ និងកត្តានិភ័យដោយចៃដន្យផងដែរ ព្រោះប្រសិនបើរដ្ឋាករទឹកពុំទទួលបាន នូវគម្រោងនេះពីរាជរដ្ឋាភិបាលជប៉ុននោះទេ ច្បាស់ណាស់ការតភ្ជាប់បំពង់នេះ នឹងតម្រូវការ ផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត ដែលមាន បរិមាណ ២៦០ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ អាចបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត ដំណើរការ ឧស្សាហកម្ម សិប្បកម្ម និងហានិភ័យដែលអាចកើតឡើងជាយថាហេតុផងដែរ។

សូមបញ្ជាក់ថា ជុំវិញគម្រោងខាងលើនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាល ជាពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ របស់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងកោះនរា ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន OCIC បាន ចុះហត្ថលេខាលើកិច្ចសន្យា «ស្ដីពីការស្ដារឡើងវិញ នូវផលប៉ះពាល់របស់គម្រោងអភិវឌ្ឍន៍កោះនរាថ្មី មកលើប្រព័ន្ធផលិតកម្មទឹកស្អាត និរោធ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ» មានទំហំទឹកប្រាក់សរុបប្រមាណ ២៦,៦ លានដុល្លារអាមេរិក សម្រាប់អនុវត្តការងារដូច ជា៖ សេវាទីប្រឹក្សាបច្ចេកទេស, សាងសង់ស្ថានីយបូមទឹកឆៅមានសមត្ថភាពបូមទឹកសរុប ៤៦០ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយគិត បញ្ចូលនៃសមត្ថភាពបច្ចុប្បន្នរបស់ស្ថានីយបូមទឹកឆៅក្ដីតាកុយ (២៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ) និងសមត្ថភាពបន្ថែមនាពេល អនាគត សម្រាប់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី៣, ប្រព័ន្ធអេឡិចត្រូមេកានិក, សម្ភារបំពង់ តំណភ្ជាប់ និងវ៉ាន, និងបំពង់ មេនាំទឹកឆៅទំហំមុខកាត់ ១.៤០០ មីលីម៉ែត្រ ចំនួន២ខ្សែ ដោយមានប្រវែងសរុប ១.៦០០ ម៉ែត្រ (ប្រវែង៨០០ម៉ែត្រក្នុងមួយខ្សែ)៕អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍