ព័ត៌មាន
ប្រជាពលរដ្ឋចំនួន៤ភូមិ ស្រុកប្រាសាទ ទទួលបានបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ
កំពង់ធំ ÷ ប្រជាពលរដ្ឋនៅក្នុងភូមិចំនួន ៤ ក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជា ឯកសារផ្លូវការ នៃការទទួលស្គាល់ជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុ ដែលចាត់ទុកជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់គ្រួសារនីមួយៗ។
លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នេះថា ចំពោះសមិទ្ធិផល ដែលប្រជាពលរដ្ឋទទួលបាននាពេលនេះ គឺដោយសារសន្តិភាព ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាកំពូលស្ថាបនិក និងបិតាសន្តិភាពរបស់ប្រទេសកម្ពុជា ដែលបានបញ្ចប់សង្គ្រាម ដោយកម្ពុជាលែងមានតំបន់រដ្ឋបាលគ្រប់គ្រងដោយ ២ ឬ ៣ ភាគី កម្លាំងប្រដាប់អាវុធបន្តទៀត ដោយមានរដ្ឋាភិបាលតែមួយគត់ ដែលបង្កលក្ខណៈឱ្យយើងអាចវាស់វែងដីទាំងអស់ទូទាំងប្រទេស ចុះបញ្ជីស្តង់ដារតែមួយ ដោយច្បាប់តែមួយ ដើម្បីធានានូវភាពរឹងមាំសម្រាប់ប្រជាពលរដ្ឋគ្រប់កន្លែងទាំងអស់។
លោកជំទាវបណ្ឌិត បានថ្លែងនូវការចូលសូមអបអរសាទរ ចំពោះលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំង អស់ នៅក្នុងភូមិចំនួន ៤ នៃឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលទទួលបានបណ្ណកម្មសិទ្ធិនេះ។ បណ្ណកម្មសិទ្ធិពិតជាមាន សារៈសំខាន់ណាស់ ជាកម្មសិទ្ធិលើអចលនវត្ថុដែលស្របច្បាប់ និងជាទ្រព្យសម្បត្តិដែលចាំបាច់របស់ក្រុមគ្រួសារនីមួយៗផងដែរ។ ទន្ទឹមនេះ, ឯកសារនេះ មិនត្រឹមតែជាមូលដ្ឋានសម្រាប់បែងចែកមរតក តកូនតចៅនោះប៉ុណ្ណោះទេ តែក៏ជាឯកសារចាំបាច់បំផុត សម្រាប់ធានាការខ្ចីឥណទាន សម្រាប់បង្កើតអាជីវកម្ម និងបម្រើដល់ការងារបង្កបង្កើនផលកសិកម្មផងដែរ។ បញ្ហានេះដែរ, លោកជំទាវ អគ្គទេសាភិបាល ក៏សូមអំពាវនាវដល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងការទទួលកម្ចីពី ក្រុមទុច្ចរិតក្រៅច្បាប់ ដែលនាំឱ្យកើតមានបំណុលវ័ណ្ឌក ក្នុងនោះប្រសិនមានការចាំបាច់ ត្រូវប្រើប្រាស់ប្រាក់កម្ចី សូមព្យាយាម និង ស្វែងរកកម្ចីផ្លូវការពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។
ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លើកឡើងឱ្យដឹងថា កន្លងមក ក្រុមការងារប្រព័ន្ធបានធ្វើ ពិធីបិទផ្សាយជាសាធារណៈ នៅតាមភូមិទាំង៤ លើឯកសារនៃការវិនិច្ឆ័យ អនុវត្តតាមនីតិវិធីការចុះបញ្ជីរួចរាល់ជាស្ថានពរ រហូតមក ដល់ពេលនេះ គឺសម្រេចបានជោគជ័យ ១០០ ភាគរយ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិ ឃុំ ស្រុក ខាងលើ ដែលមានបណ្ណសរុបចំនួន ១.២៧១ បណ្ណ ស្មើនឹង ៦៩៤ គ្រួសារ ក្នុងនោះរួមមាន៖ ភូមិបឹងខ្វែក មានចំនួន ៣០៧ បណ្ណ ស្មើ ២០៥ គ្រួសារ, ភូមិអន្លង់ស្លែង មានចំនួន ៤៩៥ ប័ណ្ណ ស្មើ ២៣៦ គ្រួសារ, ភូមិអន្ទង់ខ្ទុំ ចំនួន ២៧៩ បណ្ណ ស្មើ ១៥៦ គ្រួសារ និងភូមិកំពីងតាគង់ មានចំនួន ១៩០ ប័ណ្ណ ស្មើ ៩៧គ្រួសារ៕
អត្ថបទ៖ សុន រ៉ាឌី









-
PR NEWS6 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា5 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់