ព័ត៌មាន
អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ចុះស្វែងយល់អំពីសុខទក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំកោះជុំ
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុយ សែម និង ឯកឧត្តម ទី ថានី សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងស្វែងយល់ពីសុខទុក្ខ ពិគ្រោះយោបល ពិភាក្សាអំពីតម្រូវការអាទិភាព បញ្ហាប្រឈម របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ពិធីនេះត្រូវបានរៀបចំធ្វើក្នុងបរិវេណវត្តកោះជុំ ដោយមានការចូលរួមពីលោក ហេង សុភាណា អភិបាលរងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរភូមិឃុំ ប្រធានមណ្ឌលសុខភាពនិងគ្រូពេទ្យ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល នាយកគ្របគ្រងសាលា ប្រជាការពារភូមិ ចាស់ព្រឹទ្ធាចារ្យ យុវជន និងតំណាងប្រជាពលរដ្ឋសរុបប្រមាណ៣០០នាក់ ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ សែម បានសម្ដែងទឹកចិត្តសប្បាយរីករាយ ព្រមទាំងបានលើកឡើងថា ការជួបជុំគ្នាថ្ងៃនេះគឺដើម្បីដឹងសុខដឹងទុក្ខគ្នាទៅវិញទៅមក រវាងអ្នកតំណាងរស្ត្រជាមួយប្រជាពលរដ្ឋឃុំកោះជុំ ដោយស្រង់នូវបញ្ហាប្រឈម ទុក្ខលំបាក និងសំណូមពររបស់បងប្អូននៅមូលដ្ឋាន រាយការណ៍ជូនទៅរដ្ឋសភា ហើយរដ្ឋសភាលើកសំណើររបស់បងប្អូនទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយជូន។ ឯកឧត្តម ស៊ុយ សែម សូមឲ្យបងប្អូនប្រជាពលរដ្ឋ បញ្ចេញមតិយោបល់ លើកឡើងពីការរីកចម្រើននៅតាមមូលដ្ឋានរបស់ខ្លួន និងទុក្ខលំបាកផ្សេងៗ ដែលបងប្អូនកំពុងជួបប្រទះសព្វថ្ងៃនេះ ដើម្បីឲ្យអ្នកតំណាងរាស្ត្របានដឹង និងដោះស្រាយទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។

ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋជាច្រើនរូបបានឡើងមានមតិយោបល ដោយបានលើកឡើងថា សព្វថ្ងៃនេះពួកគាត់រស់នៅដោយសុខស្រួលហើយ ក្រោមម្លប់សន្តិភាព មានសិទ្ធិសេរីភាពគ្រប់គ្រាន់ គ្មានការភ័យខ្លាច និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងសម្ដេចបវេធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្បុប្បន្ន ។ ទន្ទឹមនឹងនេះបងប្អូនប្រជាពលរដ្ឋក៏លើកពីបញ្ហាមួយចំនួនដូចជា ការកែសំបុត្រកំណើរ ឬអត្តសញ្ញាណប័ណ្ណ នៅមានភាពយឺតយ៉ាង សំណើរស្នើរសុំអគារសិក្សាបន្ថែម ស្នើរសុំជួសជុលផ្លូវ១ខ្សែក្នុងភូមិប្រវែងប្រមាណ១គីឡូម៉ែត្រ និងបញ្ហាមណ្ឌលសុខភាពមានទីតាំងនៅឆ្ងាយ ។

ឯកឧត្តម ស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានទទួលយកនូវបញ្ហានិងសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើងទាំងអស់ ព្រមទាំងបានឆ្លើយតបនិងដោះស្រាយជូនភ្លាមៗផងដែរ។ ចំពោះការកែការកែសំបុត្រកំណើរ ឬអត្តសញ្ញាណប័ណ្ណ មន្ត្រីនគរបាលទទួលបន្ទុកអត្តសញ្ញាណកម្ម បានជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែលមានបញ្ហាដើម្បីដោះស្រាយជូន ចំពោះអគារសិក្សាថ្មីគឺត្រូវដាក់ស្នើរទៅក្រសួងអប់រំ ចំពោះផ្លូវដែលសុំជួសជុលគឺស្ថិតក្នុងគម្រោងរបស់ឃុំដែលត្រូវស្ថាបនាឡើងវិញនៅឆ្នាំក្រោយ ហើយចំពោះបញ្ហាមណ្ឌលសុខភាពនៅឆ្ងាយប្រជាពលរដ្ឋ ពិបាកមកទទួលសេវា គឺរដ្ឋបាលស្រុកនិងក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកោះជុំ កំពុងរៀបចំទីតាំងថ្មី និងចាក់ដីបំពេញ ដើម្បីត្រៀមសាងសង់អគារ ដែលប្រើប្រាស់ថវិការរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ។ ជាមួយគ្នានោះឯកឧត្តមបានកោតសរសើរដល់កម្លាំងប្រជាការពារ ដែលធ្វើការគ្មានប្រាក់ខែ ហើយជួយដល់កម្លាំងប៉ុស្តិនគរបាលរដ្ឋបាល ក្នុងការផ្ដល់ព័ត៌មានផ្សេងៗដែលកើតមានក្នុងមូលដ្ឋាន។ ឯកឧត្តមសូមឲ្យបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព និងនាំគ្នាទៅពិនិត្យជំងឺនៅតាមមណ្ឌលសុខភាព ជៀសវាងមានជំងឺធ្ងន់ធ្ងរនាំឲ្យហួសពេល ៕







-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍