ព័ត៌មាន
ឯកឧត្តមសៅ សុខាជំរុញដល់មន្ត្រីបក្សត្រូវចុះអោយដល់មូលដ្ឋាន ដើម្បីទទួលយកសំណូមពរនិងធ្វើការឆ្លើយតបសេវាតម្រូវការទាំងនោះជូនពលរដ្ឋអោយបានទាន់ពេល
ភ្នំពេញ ÷ ឯកឧត្តម សៅ សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង បានស្នើនិងជំរុញដល់មន្ត្រីបក្សស្រុក/ឃុំ ត្រូវបន្តចុះជួបប្រាស្រ័យទំនាក់ទំនង ជាមួយពលរដ្ឋ ពិសេសយុវជន អោយបានគ្រប់មូលដ្ឋាន ទទួលយកសំណូមពរ ក្នុងការងារបំរើជីវភាព និងការងារអភិវឌ្ឍន៏ និងធ្វើការឆ្លើយតបជាបន្ទាន់ ក្នុងករណីសេវា ហួសពីសមត្ថភាព ឆ្លើយតបត្រូវរបាយការណ៏ជូនថ្នាក់លើ ដើម្បីពិភាក្សាដោះស្រាយនិងឆ្លើយតបជូនពលរដ្ឋវិញនៅតាមវេទិការណាមួយ អោយពួកគាត់ជ្រាបនិងអស់កង្វល់។
ការថ្លែងលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សបែបនេះបានធ្វើឡើង ខណៈដែលឯកឧត្តមអញ្ជើញបិទវគ្គ នយោបាយជំនាន់ទី២៩ ដែលដំណើរការរយះពេល៣ថ្ងៃជូនដល់មន្ត្រីគណបក្សប្រជាជនកម្ពុជានៅ ស្រុកស្វាយទាប ខេត្តស្វាយរៀង ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងឯកឧត្តម អស់លោកនៅក្នុងគណៈកម្មការកណ្ដាលចុះជួយស្រុក/ឃុំ គោលដៅ និងសិក្ខាកាមចំនួន១០០នាក់ផងដែរ ។
ក្នុងនាមគណៈកម្មាធិការកណ្ដាល ឯកឧត្តមអនុប្រធានក្រុមការងារ ចុះជួយខេត្តបានសម្ដែងអបអរសាទរ ចំពោះមន្ត្រីគណៈឃោសនាអប់រំខេត្ត និងថ្នាក់ដឹកនាំបក្សខេត្ត ស្រុក ដែលបានដំណើរការបើកវគ្គបំប៉នគោលនយោបាយជូនដល់សមាជិក សមាជិកា គណបក្សប្រកបដោយការទទួលខុសត្រូវ ដែលជាគោលដៅ គោលការរបស់គណបក្សឆ្ពោះទៅផ្ទេរការដឹកនាំបក្សជូនដល់យុវជនវយ័ក្មេងបន្តវេន ។
ដើម្បីបង្កើនជំនឿពលរដ្ឋ ក៏ដូចជាសមាជិកបក្ស មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម សៅ សុខា បានស្នើដល់មន្ត្រីបក្សដែលបានទទួលការបំពាក់បំប៉ននយោបាយគណបក្សថ្ងៃនេះ ត្រូវធ្វើការផ្លាស់ឥរិយាបទ បំរើកិច្ចការរាជរដ្ឋាភិបាល និងគណបក្ស ជូនជាតិនិងពលរដ្ឋក្នុងស្មារតីស្មោះត្រង់ ខិតខំសិក្សារៀនសូត្រ បង្កើនសមត្ថភាព ចំណេះធ្វើ ពិសេសស្រាវជ្រាវពីប្រវត្តតស៊ូរបស់បក្ស ដើម្បីសម្រួចឆន្ទះចូលរួមថែរក្សាគណបក្សអោយមានភាពរុងរឿងនិងអង្វែង ផ្តល់ឪកាសជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តដឹកនាំជាតិឆ្ពោះទៅរកការអភិវឌ្ឍន៏លើគ្រប់វិសយ័ពិសេសការពារ(សន្តិភាព)អោយបានគង់វង្ស ។






-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍