ព័ត៌មាន
អនុវិទ្យាល័យព្រៃតាអីស្រុកស្វាយទាប ខេត្តស្វាយរៀងរៀបចំលេងល្បែងប្រជាប្រិយវាយកូនគោលឬវាយប្រដំ
ស្វាយរៀង ÷ អនុវិទ្យាល័យព្រៃតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះបានរៀបចំ (វាយកូនគោលឬវាយប្រដំ)ដើម្បីរំលឹកអនុស្សាវរីយ៍ដែលបុព្វបុរសបានបន្សល់ទុកនៅក្នុងភូមិសាស្ត្រមួយនេះ ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងក្រោមវត្តមាន លោក ម៉ុក ច័ន្ទករុណា សមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ និងជាប្រធានក្រុមការងារកម្មវិធីប្រណាំងរទេះគោ ក្របី នៅតំបន់អង្គរឃ្យុងយូរ(សៀមរាប) និងភរិយា។
លោកហុង ដាវី ប្រធានគណៈកម្មការរៀបចំប្រកួតវាយកូនគោល ឬវាយប្រដំ បានបញ្ជាក់ថា ល្បែងវាយកូនគោល ឬល្បែងវាយប្រដំ ជាល្បែងប្រជាប្រិយខ្មែរ ដែលបុព្វបុរសបានបន្សល់ទុកតាំងពីបុរាណកាល ល្បែងនេះ ពលរដ្ឋបានរៀបចំលេង នៅពេលបញ្ចប់ការងារប្រមូលផលស្រូវ ក៏ដូចជាអបអរសាទរក្នុងពិធីបុណ្យកម្សាន្តភូមិ បុណ្យដាលាន ពិសេសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរផង និងលេងដើម្បីបណ្តេញឧបទ្រពចង្រៃចេញពីភូមិផង ការលេងដើម្បីអបអរសាទរបញ្ចប់ការងាប្រមូលផល បុណ្យកំសាន្តភូមិ ឬបុណ្យដាលាន គឺពលរដ្ឋពិសេសយុវជនលេងនៅថ្ងៃរសៀលគងភ្នំ ឯការលេងបណ្តេញឧបទ្រព្យចង្រៃចេញពីភូមិ គេលេងនៅពេលយប់។ ការលេងនៅពេលយប់ គេដុតដុំកូនគោល ដើម្បីវាយប្រគួត ក៏ដូចជាការសំគាល់ដុំកូនគោលរត់ទៅដល់ណាហើយ តែសម្រាប់វាយពេលថ្ងៃរសៀលដុំកូនគោល គេមិនដុតទេ ដោយពេលថ្ងៃក្រុមអ្នកប្រគួតវាយបានមើលឃើញដុំកូនគោល ហើយការប្រគួតវាយកូនគោលនេះគណៈកម្មការរៀបជាពីរក្រុម ក្នុងមួយក្រុមមាន ប្រុសស្រីចូលលេងចាប់ពី១០នាក់រឿងទៅ ។ ឯឧបករណ៏លេង មានធាងឆ្នោត និងគល់ឬស្សីធ្វើដងវាយ និងកូនគោលធ្វើអំពីដើម (គ) កាប់ហាលអោយស្រួតដើម្បីវាយលេងកំសាន្ត។
ក្នុងពេលចូលលេងកំសាន្តផ្ទាល់ និងទស្សនានៅទីលានប្រគួត យុវជនមកពីវិទ្យាលយ័នានាក្នុងស្រុកស្វាយទាប បានមានចំណាប់អារម្មណ៏ដោយសំដែងនូវការសប្បាយរីករាយ និងអបអរសាទរចំពោះគណៈកម្មការរៀបចំព្រឹត្តិការប្រគួតវាយកូនគោល ឬវាយប្រដំ ញ៉ាំងអោយមួលដ្ឋាននេះមានភាពអ៊ូអរ និងសូមអោយគណៈកម្មការបន្តរៀបចំព្រឹត្តិការនេះជាបន្តបន្ទាប់ ដើម្បីរំលឹកគុណចំពោះបុព្វបុរសបានបន្សល់ទុកអោយកូនចៅបន្តលេងកំសាន្តសប្បាយ និងសុំអំពាវនាវដល់ក្រសួងពាក់ពន្ធ័ពិចារណារយកល្បែងនេះទៅចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌ័មនុស្សជាតិនាពេលអនាគត់ផងដែរ ។
ថ្លែងមានប្រសាសន៏បិទការ ប្រគួតវាយកូនគោល នាឪកាសនោះលោក ម៉ុក ចន្ទ័ករុណា បាននាំមកនូវបណ្តំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី ហ៊ុន ម៉ានី និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ជូនចំពោះលោកគ្រូ អ្នកគ្រូ និងប្អូនៗកីឡាករ កីឡាការិនី ទាំងអស់ដែលបានចូលរួមប្រគួតវាយកូនគោល បង្កើតព្រឹត្តិការបង្កការសម្បាយជូនដល់យុវជន និងពលរដ្ឋនៅថ្ងៃនេះ ។ ឯកឧត្តមមានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសប្រកបដោយសម្បត្តិវប្បធម៏ដ៏សំបូរបែរ ទាំងរូបីនិងអរូបី ដែលបុព្វបុរសកបានសាង និងតម្កល់ទុក អោយកូនចៅប្រតិបត្តិ និងស្រាវជ្រាវ ជាក់ស្តែងល្បែងប្រជាប្រីយដែលយើងយកមកលេង និងប្រគួតនៅថ្ងៃនេះ គឺជាចំណែកមួយតូច ក្នុងចំណោមសម្បត្តិវប្បធម៏ដែលបុព្វបុរសបន្សល់ទុកតែប៉ុណ្ណុះ ។
ទន្ទឹមនិងនោះដែរ លោក ម៉ុក ចន្ទ៏ករុណា ក៏បានអំពាវនាវដល់ពលរដ្ឋ ពិសេសយុវជន ដែលជាទំពាំងស្នងឬស្សី និងជាគ្រិះបន្តវេន ត្រូវរួមគ្នាថែរក្សាល្បែងនេះ និងដឹកនាំគ្នាលេងអោយបានទូលាយ ដើម្បីធ្វើការអភិរក្ស និងបន្តស្រាវជ្រាវ ល្បែងផ្សេងៗទៀតយកមកលេង ដើម្បីបញ្ជៀសការលេងល្បែងដែលច្បាប់បានហាមឃាត់ ។







-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍