ព័ត៌មាន
អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំកម្ពុជា ចុះអនុស្សរណៈបង្កើនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន
ភ្នំពេញ៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នាទីស្នាក់ការអាជ្ញាធរមីន តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃលើការយោគយល់គ្នាស្តីពីការបង្កេីនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន (Capacity Development in Mine Action Project) រវាងអាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា (Norwegian People’s Aid Cambodia)។
អនុស្សរណៈចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងលោក Hans Peter RISSER នាយកប្រចាំប្រទេសនៃអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា។
ក្នុងនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា ក៏ដូចជាប្រទេសន័រវេស្ស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសកម្មភាពមីននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ មក ក្នុងនោះរួមមាន ការបោសសម្អាតមីន ការផ្តល់ជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងផ្សេងៗទៀត។ ឯកឧត្តមបានលើកឡើងថា ក្រោមកិច្ចសហការរវាងអាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា ផ្ទៃដីមីនចំនួនប្រមាណ ២៥ លានម៉ែតក្រឡា ត្រូវបានបោសសម្អាត និងបានប្រែក្លាយទៅជាដីសម្រាប់លំនៅដ្ឋាន សាលារៀន កសិកម្ម និងសម្រាប់ការអភិវឌ្ឍនានា ដែលបានចូលរួមយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តមទេសរដ្ឋមន្ត្រីគូសបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តភាពជាដៃគូរឹងមាំយូរអង្វែងរវាងរវាងស្ថាប័នទាំងពីរ ក៏ដូចជារវាងប្រទេសកម្ពុជា ជាមួយនឹងប្រទេសន័រវេស្សផងដែរ។ តាមរយៈអនុស្សរណៈនេះ អង្គការជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា នឹងគាំទ្រដល់អាជ្ញាធរមីន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញសំខាន់ៗ ដូចជា ការគ្រប់គ្រងគុណភាព ការគ្រប់គ្រងប្រព័ន្ធព័ត៌មាន ការបញ្ជ្រាបយេនឌ័រ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដែលទាំងនេះ នឹងចូលរួមធានាឱ្យបាននូវនិរន្តរភាពនៃសកម្មភាពមីន ដើម្បីសម្រេចបានចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា។
ជាចុងក្រោយ ឯកឧត្តបណ្ឌិត បានសង្កត់ធ្ងន់ថា សកម្មភាពមីន គឺមិនមែនផ្តោតតែការបោសសម្អាតផ្ទៃដីមានមីនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរជីវិតរបស់គ្រួសារ និងសហគមន៍ទាំងមូល ហើយជាពិសេស វាគឺជាការព្យាបាលស្លាកស្នាមដែលបានបន្សល់ទុកដោយសង្រ្គាម ក្នុងពេលអតីតកាល៕






-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់