ព័ត៌មាន
ត្រឹមឆ្នាំ២០២៤ មានអ្នកទទួលប្រាក់ឧបត្ថម្ភពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ១លាននាក់
ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើបញ្ជីឈ្មោះសម្រាប់ប្រជាពលរដ្ឋ ដែលត្រូវទទួលប្រាក់ឧបត្ថម្ភពីកម្មវិធីជាតិជំនួយសង្គម ក្នុងគ្រួសារជាង ១លាននាក់ ដែលផ្ដោតលើគ្រួសារ និងមនុស្សចំនួន ៦ប្រភេទ ។
បើយោងតាមរបាយការណ៍ ដែលបង្ហាញក្នុងសន្និបាតបូកសរុបការងារប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តន៍នៅឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា គ្រួសារដែលត្រូវទទួលសាច់ប្រាក់ពីកម្មវិធីនេះ រួមមានគ្រួសារគោលជាង ៦២ម៉ឺនគ្រួសារ, ស្ត្រីមានផ្ទៃពោះជាង៣ម៉ឺន ៨ពាន់គ្រួសារ, កុមារអាយុ០-២ឆ្នាំ ជិត២ម៉ឺននាក់, ជនចាស់ជរាជាង ៣០ម៉ឺននាក់, ជនមានពិការភាពជាង២ម៉ឺននាក់, និងអ្នកផ្ទុះមេរោគ/ជំងឺអេដស៍ជាង ២ពាន់នាក់ ដោយសរុបជាទឹកប្រាក់អស់ចំនួនជាង៧៤លានដុល្លារ ។
របាយការណ៍បានបន្តថា គិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះជាង ២៦ម៉ឺននាក់ និងកុមារក្រោមអាយុ២ឆ្នាំ ចំនួនជាង ១៣ម៉ឺននាក់ ដែលចំណាយថវិកាប្រមាណជាង ៤៦លានដុល្លារ ។ ដោយឡែកគិតពីចាប់ផ្ដើមអនុវត្តកម្មវិធី ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានយុវជនបានចុះឈ្មោះក្នុងកម្មវិធីជាង ២ម៉ឺននាក់ យុវជនបានបញ្ចប់ការសិក្សាជាង ៨ពាន់នាក់ និងយុវជនទទួលសាច់ប្រាក់ឧបត្ថម្ភជាង ១ម៉ឺននាក់ ចំណាយថវិកាអស់ជាង ១០ពាន់លានរៀល ។
ក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានវាយតម្លៃខ្ពស់ ពីកិច្ចខិតខំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងគ្រប់លំដាប់ថ្នាក់ លើការអនុវត្តការងារស្នូល ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។
ជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញបន្ថែមដល់មន្ត្រី បន្តខិតខំផ្ដល់សេវាសុខុមាលភាពមនុស្សចាស់ សេវាកិច្ចការពារកុមារ កម្មវិធីបង្វែរអនីតិជន កម្មវិធីបន្សាប ព្យាបាល ស្ដារនីតិសម្បទាដល់ជនរងគ្រោះដោយសារគ្រឿងញៀន សេវាគាំពារជនរងគ្រោះ សេវាសុខុមាលភាពជនមានពិការភាព ការងាររបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ៕ អត្ថបទ បាន សុខរិទ្ធិ





-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់