ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញក្រសួង ស្ថាប័ន រួមគ្នាអនុវត្តសកម្មភាពប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន
ភ្នំពេញ ៖ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រុញក្រសួង ស្ថាប័ន អាជ្ញាធររាជធានី ខេត្ត រួមគ្នាអនុវត្តសកម្មភាពការងាររបស់កម្មវិធីជាតិទាំងបី គឺកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងល្អប្រសើរថែមទៀត ក្រោមដំបូលនៃសុខសន្តិភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូ និងវឌ្ឍនភាព នៅទូទាំងប្រទេស។
ការថ្លែងរបស់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង យ៉ាងដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ក្រោមប្រធានបទ «កម្ពុជាគ្មានជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូត្រឹមឆ្នាំ២០២៥ ប្រកបដោយនិរន្តរភាព» នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ។
ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បានផ្តល់ជាអនុសាសន៍មួយចំនួនថែមទៀត ជូនដល់អង្គសន្និបាតសម្រាប់យកទៅធ្វើជាគតិ ដើម្បីពិនិត្យពិចារណាលើការវិនិយោគ គ្រប់គ្រង កែច្នៃ និងអនុវត្ត សម្រាប់កម្មវិធីជាតិទាំងបី នាឆ្នាំ២០២៥នេះ ដូចខាងក្រោម ៖សូមបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយចំនួនករណីឈឺ និងបង្ការកុំឱ្យស្លាប់ ពិសេសត្រូវ លុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូឱ្យបានជាស្ថាពរនាចុងឆ្នាំនេះ ស្របតាមផែនការយុទ្ធសាស្ត្រជាតិ។ សូមធ្វើការពិនិត្យវិភាគពិចារណារឡើងវិញលើ វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត រួមបញ្ចូលបច្ចេកវិទ្យាទំនើប ការលើកកម្ពស់ការចូលរួមអនុវត្តរបស់សហគមន៍ ការយល់ដឹងកាន់តែស៊ីជម្រៅអំពីកត្តាសង្គម បរិស្ថាន និងជីវសាស្រ្ត ដែលជាកត្តាឬសគល់មូលហេតុបង្កជំងឺគ្រុនចាញ់ គ្រុនឈាម ដង្កូវព្រូន និងជំងឺផ្សេងៗទៀត។ ពង្រឹង និងពង្រីកប្រសិទ្ធភាពការងារលើកកម្ពស់សុខភាពប្រកបដោយនវានុវត្តន៍ ផ្លាស់ប្តូរអាកប្បកិរិយាប្រជាពលរដ្ឋមកប្រកាន់យកការអនុវត្តអនាម័យផ្ទាល់ខ្លួន អនាម័យបរិស្ថាន អនាម័យការរស់នៅដែលអាចបង្ការជំងឺ និងកាត់ផ្តាច់ការចម្លងជំងឺបាន។ រៀបចំ និងគៀងគរធនធានសម្រាប់ ផែនការនិងការងារក្រោយការលុបបំបាត់ជំងឺគ្រុនចាញ់ ដែលរាប់ទាំងការរាយការណ៍ផ្អែកលើផែនការយុទ្ធសាស្រ្ត (២០១១-២០២៥) លទ្ធភាពនៃការវៀបចំឯកសារកម្មនៃជោគជ័យ ក៏ដូចជាកិច្ចការសំខាន់ៗឆ្ពោះទៅកាន់ការទទួលវិញ្ញាបនបត្របញ្ជាក់ការលុបបំបាត់ជំងឺគ្រុនចាញ់ ស្របតាមគោលការណ៍អន្តរជាតិ និងបន្តពង្រឹងការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម ធ្វើយ៉ាងណាបង្ការកុំឱ្យមានការកើតឡើងការរាតត្បាតទ្រង់ទ្រាយធំ ។
ជាចុងក្រោយលោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានលើកឡើងថា មជ្ឈមណ្ឌល មានមុខងារចំបងដឹកនាំគ្រប់គ្រងបេសកកម្មប្រយុទ្ធ និងលុបបំបាត់រាល់ជំងឺបង្កឡើងដោយភ្នាក់ងារចម្លងបាណកសត្វ និងប៉ារ៉ាស៊ីត តាមរយៈកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ដោយមានកិច្ចសហការដៃគូអភិវឌ្ឍ ដៃគូអនុវត្តជាតិ និងអន្តរជាតិចូលរួម។ វឌ្ឍនភាពចំបងៗ នៃបេសកកម្មរបស់កម្មវិធីជាតិរួមមាន៖ សមិទ្ធផលទទួលបាននូវវិញ្ញាបនបត្រពីអង្គការសុខភាពពិភពលោក នាឆ្នាំ២០១៧ អំពីជំងឺព្រូនជើងដំរី លែងជាបញ្ហាសុខភាពសាធារណៈ នៅប្រទេសកម្ពុជា។ សមិទ្ធផលសម្រេចជោគជ័យលើគោលដៅគន្លឹះឆ្នាំ២០១៥ បញ្ឈប់ភាពស៊ាំថ្នាំអាតេម៉ីស៊ីនីន ជាមួយមេរោគគ្រុនចាញ់។ សម្រេចជោគជ័យលើគោលដៅគន្លឹះឆ្នាំ២០២០ ដោយគ្មានមនុស្សស្លាប់ដោយជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨។ គ្មានគ្រុនចាញ់ហ្វាល់ស៊ីប៉ារ៉ូមឆ្លងក្នុងប្រទេសឆ្នាំ២០២៤។ គ្រុនចាញ់ ឆ្នាំ២០២៤ មាន ៣៥៥ករណី និងឆ្នាំ២០២៥នេះ សល់៦ករណីឆ្លងក្នុងប្រទេស និង២ករណីនាំចូល។ ជំងឺគ្រុនឈាមឆ្នាំ២០២៤ កាត់បន្ថយជាង៤ដង បើប្រៀបធៀបនឹងឆ្នាំ២០២៣ និងបានទប់ស្កាត់បង្ការមិនឱ្យមនុស្សកើតគ្រុនឈាមបានជាង ៧០% ( ៥ម៉ឹនករណី)ឆ្នាំ២០២៥គ្រុនឈាមកំពុងនៅស្ថានភាពទាបជាធម្មតានិងស្លាប់តែមួយនាក់៕ អត្ថបទ រដ្ឋា




















-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន5 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន6 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន5 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត