ព័ត៌មាន
ក្រសួងមុខងារសាធារណៈ ប្រជុំពិភាក្សាត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៤ ក្រសួង ស្ថាប័ន
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាស្តីពីការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ និងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារតាមក្រសួង ស្ថាប័នចំនួន៤ សម្រាប់ក្របខណ្ឌឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័នសាមីទាំង៤ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ ជាច្រើនរូប។
សម្រាប់ការជ្រើសរើសមន្ត្រីនៃក្រសួង ស្ថាប័នទាំង៤ ដែលនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តី រួមមាន៖ (១)មន្ត្រីកសិកម្មឃុំ ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២)មន្ត្រីសុខាភិបាល នៃក្រសួងសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ (៣)មន្ត្រីក្របខណ្ឌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង (៤)មន្រ្តីផ្នែកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី។
អង្គប្រជុំបានធ្វើបទបង្ហាញ និងមានការពិភាក្សាចូលរួមមតិយោបល់លើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើស គិតចាប់ពីការរៀបចំផ្សព្វផ្សាយសេចក្តីជូនដំណឹង ការទទួលការដាក់ពាក្យចូលរួមប្រឡងប្រជែង ដំណើរការប្រឡងប្រជែងនិងកំណែវិញ្ញាសា រហូតដល់ការប្រកាសលទ្ធផលនិងបែងចែកទៅតាមអង្គភាពគោលដៅ ធ្វើយ៉ាងណាត្រូវអនុវត្តឱ្យស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» និងនិយាមនីតិវិធីប្រតិបត្តិការប្រឡងប្រជែង «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព»។
សូមជម្រាបជូន សាធារណជនដែលមានបំណងដាក់ពាក្យចូលរួមប្រឡងប្រជែង សូមតាមដានព័ត៌មាន និងភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ។







-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន5 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន6 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន5 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត