ព័ត៌មាន
កម្ពុជា-កូរ៉េពិនិត្យគោលនយោបាយការផ្តល់ហិរញ្ញប្បទាន និងការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្តភាពជាដៃគូ
ភ្នំពេញ ៖ កម្ពុជា-កូរ៉េ ពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៥ គោលនយោបាយនៃការផ្តល់ហិរញ្ញប្បទានរបស់កូរ៉េ និង ការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្តភាពជាដៃគូកូរ៉េសម្រាប់កម្ពុជា និងការកំណត់ទិសដៅអាទិភាពសម្រាប់ឆ្នាំ២០២៦ ។
ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក.អ.ក និងឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានធ្វើជាសហប្រធាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំទ្វេភាគី ស្តីពីកិច្ចសហប្រតិបត្តិអភិវឌ្ឍន៍ រវាងរាជរដ្ឋា- ភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពី កិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោ បាយលើកទី៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ កាលពីខែ ធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែល បានចូលរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការអនុវត្តយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់កម្ពុជា២០២១-២០២៥ ដែលផ្តោតលើវិស័យអាទិភាពសំខាន់ៗចំនួន៤គឺ៖ ១) វិស័យអប់រំ, ២) វិស័យដឹកជញ្ជូន, ៣) កសិកម្មនិងអភិវឌ្ឍន៍ជនបទ, និង៤) ការគ្រប់គ្រងទឹកនិងសុខមាលភាពសាធារណៈ ។
ឯកឧត្តម ឈៀង យ៉ាណារ៉ា ក៏បានអបអរសាទរ ចំពោះការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅជាដៃគូយុទ្ធសាស្រ្ត សម្រាប់កម្ពុជា ដែលបានឯកភាពពីប្រមុខរដ្ឋាភិបាលទាំងពីរកាលពីឆ្នាំ២០២៤ កន្លងទៅ ដែលបង្ហាញអំពីការបេ្តជ្ញាចិត្តខ្ពស់របស់ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងការបង្កើនទំហំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការមកកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការអបអរសាទរ ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ។ តាមរយៈដៃគូយុទ្ធសាស្រ្តសម្រាប់កម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតបានប្តេជ្ញាខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់ វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្ហាញពីចក្ខុវិស័យក្នុងការបង្កើតនូវគម្រោងខ្នាតធំ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន សហប្រតិបតិ្តការអភិវឌ្ឍន៍ ផ្តោតលើប្រសិទ្ធភាពនិងការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន័ ។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បាន ជម្រាបជូនពីបច្ចុប្បន្នភាព នៃការកែសម្រួលយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់កម្ពុជា ដោយបានបញ្ចូលនូវវិស័យអាទិភាពរបស់រាជរដ្ឋាភិ- បាលកម្ពុជា ហើយការកែសម្រួលនេះ គ្រោងនឹងបញ្ចប់ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ លើផែនការហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ របស់រដ្ឋា- ភិបាលសាធារណរដ្ឋកូរ៉េឆ្នាំ២០២៥ និងបេក្ខភាពគម្រោងឆ្នាំ២០២៦ និងបានបានពិភាក្សាលើនីតិវិធី និងបែបបទនៃការរៀបចំ គម្រោង ស្នើសុំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការកូរ៉េ សំដៅលើការពង្រឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនិងនិរន្តរភាពរបស់គម្រោង៕
អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍