ព័ត៌មាន
សម្ដេចធិបតី កំពុងពិនិត្យឱ្យមានការតម្រង់ទិសសម្រាប់សិស្សរៀនថ្នាក់ទី៩ អាចបែរមករៀនជំនាញវិជ្ជាជីវៈ
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីនុ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមីនាម្សិលមិញ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ តាមដានវឌ្ឍនភាពនៃការរៀបចំ គន្លងអប់រំនៅកម្ពុជា ដើម្បីតម្រង់ទិសពង្រឹងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្ដេចឱ្យអន្តរក្រសួងពិនិត្យលើការតម្រង់ទិស សម្រាប់សិស្សរៀនថ្នាក់ទី៩ អាចពួកគេបែរមករៀនជំនាញវិជ្ជាជីវៈពីពេលនេះដែរម្ដង។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា កាលពីម្សិលមិញ សម្ដេចបានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំ គន្លងអប់រំនៅកម្ពុជា ដើម្បីតម្រង់ទិសពង្រឹងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងកសាងកម្មវិធីអប់រំមួយ ដែលមានច្រកសិក្សាច្រើនជម្រើស ដោយផ្អែកលើសមត្ថភាពសិស្ស និងមានទំនាក់ទំនងច្បាស់លាស់ប្រកបដោយភាពបត់បែន រវាងប្រព័ន្ធអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា សម្ដេចក៏កំពុងគិតគូរឱ្យមានការតម្រង់ទិសសម្រាប់សិស្សរៀនថ្នាក់ទី៩ តើត្រូវរៀនបន្ត ឬរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស? ទោះរៀនជំនាញវិជ្ជាជីវៈបច្ចេកទេសក៏អាចទទួលបានសញ្ញាបត្រកម្រិតបាក់ឌុបផងដែរ ហើយការសម្រេចធ្វើបែបនេះដើម្បីឱ្យសិស្សមានជម្រើសច្រើនក្នុងការសិក្សា។
សូមជម្រាបថា ដើម្បីបំពេញតម្រូវការទីផ្សារការងារនៅកម្ពុជា ជាពិសេសតាមរយៈកំណើនវិនិយោគិនថ្មីៗដោយផ្ទាល់នៅក្នុងប្រទេស រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានដាក់ចេញនូវគោលនយោបាយពិសេស បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនចំនួន១លាន៥សែននាក់ ដែលប្រើប្រាស់ថវិកាជាតិរាប់រយលានដុល្លារ ដែលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយផ្ដោតលើជំនាញចំនួន ៤៥ នៅក្នុងវិស័យសំខាន់ៗចំនួន ១០ រួមមាន វិស័យសំណង់ អគ្គិសនីនិងថាមពល អេឡិចត្រូនិក កម្មន្តសាល មេកានិកទូទៅ មេកានិករថយន្ត ធុរកិច្ច ព័ត៌មានវិទ្យា សេវាកម្ម បរិក្ខារត្រជាក់និងកម្ដៅ ទេសចរណ៍ កសិកម្ម និងកសិឧស្សាហកម្ម។
ការបណ្ដុះបណ្ដាលនេះគឺផ្ដោតលើយុវជនចាប់ពីអាយុ១៥ឆ្នាំឡើងទៅ ដែលស្ថិតក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ ហើយចំពោះកម្មករកម្មការិនី ក៏អាចទទួលផលពីការបណ្ដុះបណ្ដាលនេះផងដែរ ខណៈអ្នកចូលរួមបណ្ដុះបណ្ដាលពេញម៉ោង និងមានបណ្ណក្រីក្រនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ ម៉ឺនរៀលបន្ថែមទៀត៕ អត្ថបទ៖ វ៉ន ដារ៉ា





-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន5 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន6 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន5 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត