ព័ត៌មាន
ធនាគារជាតិប្រមូលធាតុចូលលើការបង្កើតប្រព័ន្ធវដ្តករសាស្ត្រ សម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាព
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងប្រព័ន្ធវដ្តករសាស្ត្រ ជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ ផែនទីបង្ហាញផ្លូវ ស្តីពីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព សម្រាប់ដាក់ចេញនូវគោលការណ៍ណែនាំ និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីបំពេញនូវមហិច្ឆតារបស់រដ្ឋាភិបាលលើបញ្ហាអាកាសធាតុ។
ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីសេចក្តីព្រាង ប្រព័ន្ធវដ្តករសាស្ត្រ សម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះថា ទោះបីកម្ពុជាបញ្ចេញ កាបូនទាបក៏ដោយ ក៏រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តចំពោះគោលដៅរួម នៃអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ហើយកំពុងចាត់វិធានការ យ៉ាងសកម្មចំពោះការបញ្ចេញកាបូន។ រដ្ឋាភិបាលនឹងបង្កើនគម្របព្រៃឈើពី ៤០% ទៅ ៦០% នៃផ្ទៃដីប្រទេស ដោយដាំដើមឈើ ១ លានដើមក្នុងមួយឆ្នាំ បង្កើនប្រភពថាមពលកកើតឡើងវិញបន្ថែមទៀតពី ៦០% ទៅ ៧០% ក្នុងនោះបញ្ឈប់ការសាងសង់រោងចក្រ ថាមពលធ្យូងថ្មថ្មី និងជំរុញគោលនយោបាយអំណោយផលសម្រាប់រថយន្តអគ្គិសនី។
បញ្ហានេះ, ធនាគារជាតិនៃកម្ពុជាក្នុងនាមជាអាជ្ញាធររូបិយវត្ថុ បានខិតខំកសាងក្របខណ្ឌ និងបរិយាកាសអំណោយផល ដើម្បី ប្រមូលហិរញ្ញវត្ថុចាំបាច់ បំពេញតាមមហិច្ឆតារបស់រដ្ឋាភិបាលលើបញ្ហាអាកាសធាតុ។ ជាក់ស្តែងនៅឆ្នាំនេះ យើងមានគម្រោងអនុវត្ត និក្ខេបបទ ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពជាតិ សម្រាប់វិស័យបីដំបូង ដែលជាប្រធានបទនៃការពិគ្រោះយោបល់រួមមាន៖ ផ្សព្វផ្សាយ ផែនទីបង្ហាញផ្លូវ ស្តីពីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីដាក់ចេញនូវគោលការណ៍ណែនាំ និងផែនការសកម្មភាពច្បាស់លាស់ ដើម្បី សម្រេចបាននូវមហិច្ឆតានេះ។
ឯកឧត្តម បន្តថា ធនាគារជាតិនៃកម្ពុជាបានបញ្ចប់ការវាយតម្លៃបឋម លើវិស័យធនាគារ ហានិភ័យទាក់ទងនឹងការប្រែប្រួល អាកាសធាតុ ដើម្បីយល់កាន់តែច្បាស់អំពីទំហំពិតហានិភ័យ និងការផ្លាស់ប្តូរដែលអាចកើតមានពីព្រឹត្តិការណ៍ទាក់ទងនឹងអាកាសធាតុ ដើម្បីធានាថា យើងកំណត់បទប្បញ្ញត្តិដែលពាក់ព័ន្ធ និងសមាមាត្រ លើការគ្រប់គ្រងហានិភ័យទាំងនេះ។ ចំណែកដំណាក់កាលដំបូង បានកំណត់អាទិភាពលើវិស័យសំខាន់ៗដូចជា៖ ថាមពល ការដឹកជញ្ជូន និងអគារ វិស័យទាំងនេះនឹងត្រូវបានបង្ហាញលម្អិតបន្ថែម។ ការផ្តល់អាទិភាពនេះ មិនមានន័យថា វិស័យផ្សេងទៀតមិនសូវសំខាន់នោះទេ។ ផ្ទុយទៅវិញ វាឆ្លុះបញ្ចាំងពីវិធីសាស្រ្តយុទ្ធសាស្ត្រ ផ្អែក លើការត្រៀមខ្លួនតាមវិស័យ ឱកាសសក្តានុពល និងផលប៉ះពាល់ដែលរំពឹងទុក លើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។
បញ្ហានេះដែរ លោកស្រី Elvira Morella អ្នកគ្រប់គ្រងទីប្រឹក្សាប្រចាំប្រទេស និងសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក សាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ (IFC) លើកឡើងថា ក្នុងរយៈពេល២ឆ្នាំកន្លងមក, (IFC) បានគាំទ្រដល់ប្រជាជនកម្ពុជា តាមរយៈការកសាង សមត្ថភាព និងបង្កើនចំណេះដឹងផ្សេងៗ ពាក់ព័ន្ធវិស័យអាទិភាពមួយចំនួន ជាក់ស្តែងសេចក្តីព្រាងប្រព័ន្ធវដ្តករសាស្ត្រនេះ គឺជាការបោះ ជំហ៊ានទៅមុខថ្មីបន្ថែមទៀត ធ្វើយ៉ាងណាជំរុញឱ្យប្រព័ន្ធវដ្តករសាស្ត្រប្រកបដោយតម្លភាព ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ឱ្យបានជា អតិបរមា សម្រាប់ប្រជាជនកម្ពុជា និងដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរ នៃដំណើរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងនិរន្តរភាព៕
អត្ថបទ៖ សុន រ៉ាឌី










-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ