ព័ត៌មាន
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញបទបញ្ជាបន្ទាន់មួយឲ្យកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់សហការជាមួយលោកអធិការទាំង១៤ខណ្ឌ បើកការចុះបង្ក្រាបឲ្យអស់នូវរាល់មុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

បទបញ្ជាបន្ទាន់របស់លោកឧត្តមសេនីយ៍ឯកស្នងការ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជា និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិផងដែរ។
បទបញ្ជានេះ ក៏ធ្វើឡើងបន្ទាប់ពីការកើតមាននូវអំពើហិង្សាដ៏សាហាវព្រៃផ្សៃមួយនៅខេត្តកណ្តាល ដោយក្រុមក្មេងទំនើងបានកាប់ប្រហារយុវជន០២នាក់ បណ្តាលឲ្យស្លាប់ដាច់.កម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។

តាមរយៈអំពើហិង្សាដ៏សាហាវនេះ ជាសញ្ញាណមួយដែលកម្លាំងសមត្ថកិច្ចគម្បីចាំបាច់ត្រូវបន្សុតកម្លាំងឲ្យបានខ្លាំងចុះទៅទប់ស្កាត់ និងបង្ក្រាបឲ្យអស់ នូវសកម្មភាពប្រមូលផ្តុំនានាទាំងនៅពេលថ្ងៃ ពិសេសនៅពេលរាត្រីរបស់ក្រុមក្មេងៗ និងមុខសញ្ញាក្មេងទំនើង ទាំងមុខសញ្ញាដែលមិនទាន់បានធ្វើសកម្មភាព និងមុខសញ្ញាដែលធ្វើសកម្មភាពហើយកំពុងរត់គេចខ្លួន ដើម្បីបង្កាជៀសវៀងក្រុមក្មេងៗយុវជន ឬក្រុមក្មេងទំនើងទាំងនោះ យកអំពើហិង្សាខាងលើជាគំរូ យកទៅប្រព្រឹត្តិសកម្មភាពណាមួយប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពលើពលរដ្ឋស្លូតត្រង់ក្នុងសង្គមជាតិ។
ឧត្តមសេនីយ៍ឯកស្នងការ ប្រកាន់ខ្ជាប់គោលជំហរមិនលើកលែងដាច់ខាតចំពោះក្រុមក្មេងទំនើងទាំងឡាយណាដែលចេញមកបង្កសកម្មភាពអុកឡុកក្នុងសង្គមជាតិ ហើយក៏មិនបណ្តែតបណ្តោយឲ្យសកម្មភាពទាំងនោះកម្រើកឡើងមកវិញបង្កជាភាពភ័យខ្លាចដល់ពលរដ្ឋក្នុងសង្គមនោះឡើយ ពិសេសក្នុងរាជធានីភ្នំពេញ ដែលជាបេះដូង នៃប្រទេសជាតិ។

ទន្ទឹមនឹងនោះដែរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវឲ្យសាធារណជន ពិសេសក្មួយៗជាយុវជន សូមកុំយកខ្លួនបៀតចូលជាមួយបក្សពួកក្រុមបងតូចបងធំ និងកុំចូលរួមជាមួយសកម្មភាពទំនើងទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ព្រោះវាពុំមានលទ្ធផលចំណេញអ្វីនោះឡើយ ក្រៅតែពីការទទួលរងនូវការអនុវត្តទោសទណ្ឌតាមផ្លូវច្បាប់ប៉ុណ្ណោះនៅពេលដែលខ្លួនបានប្រឹព្រឹត្តិបទល្មើសរួច។ ហើយក្នុងពេលយប់ព្រលប់ បើមិនមានការចាំបាច់នោះទេ ឯកឧត្តមស្នងការ ស្នើឲ្យក្រុមក្មួយៗជាយុវជន សូមចូលទៅតាមលំនៅឋានរៀងៗខ្លួន ជៀសវៀងការប្រមូលផ្តុំណាមួយតាមទីសាធារណៈ ព្រោះពីពេលនេះទៅ កម្លាំងសមត្ថកិច្ចនឹងចុះទៅព័ទ្ធចាប់សួរនាំរាល់មានការប្រមូលផ្តុំទាំងអស់ ពិសេសបើរកឃើញមានពាក់ព័ន្ធនឹងបទល្មើសណាមួយ គឺនឹងចាប់ឃាត់យកទៅអនុវត្តទៅតាមផ្លូវច្បាប់ជាធរមានដោយមិនលើកលែង៕ លីហេង




-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត