ព័ត៌មាន
កម្ពុជា-អារ៉ាប់រួម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម និងនវានុវត្តន៍
សហភាពអារ៉ាប់រួម គ្រោងរៀបចំដំណើរទស្សនកិច្ចគណៈប្រតិភូធុរកិច្ច មកកាន់កម្ពុជា ដើម្បីសិក្សាស្វែងយល់ និងការស្វែងរក ឱកាសវិនិយោគ ជាពិសេសជំរុញពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ បានទទួលជួបឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរដ្ឋទូតនៃសហភាពអារ៉ាប់រួមប្រចាំ កម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបន្តសន្ទុះនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការរីកចម្រើននៅក្នុងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយក្នុងនោះ វិទ្យាស្ថានជាតិបានកំណត់អភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលដៅបម្រើអន្តរវិស័យ ជាពិសេសវិស័យ ឧស្សាហកម្ម ៤.០ និងឧស្សាហកម្មជំនាន់ក្រោយៗបន្តបន្ទាប់ទៀត។

ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនគម្រោងរៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ច នៃសហភាព អារ៉ាប់រួម នឹងមកកាន់កម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីសក្តានុពល និងការ ស្វែងរកឱកាសវិនិយោគ ដើម្បីជំរុញពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះបន្ថែម។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ដែរថា ចាប់ពីខែ មិថុនា ខាងមុខនេះ ប្រទេសទាំងពីរនឹងមានការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ ដែលនិងជំរុញដល់ការធ្វើ ពាណិជ្ជកម្មរវាងកម្ពុជានិងសហភាពអារ៉ាប់រួមបន្ថែម។
ឯកឧត្តម Aldhaheri លើកឡើងបន្ថែមថា (យើងមើលមកប្រទេសកម្ពុជា យើងឃើញសក្តានុពល យើងឃើញការរីកចម្រើន) ចំណែកពាក់ព័ន្ធបច្ចេកវិទ្យាវិញ សហភាពអារ៉ាប់រួម មានក្រុមហ៊ុនជំនាញ AI និងមជ្ឈមណ្ឌលទិន្នន័យទំនើប តាមរយៈនេះ ឯកឧត្តម នឹងនាំពួកគេមកកម្ពុជា យ៉ាងហោចណាស់ក៏អាចចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹង AI ការបង្កើត App និង Software ផ្សេងៗ៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត