ព័ត៌មាន
សិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២១ឧសភា ម្សិលមិញនេះ លោក យឹម សំណាង អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីនីតិវិធី និងវិធីសាស្រ្ត នៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងផ្សព្វផ្សាយវគ្គជំនាញខ្លីៗរបស់ វិទ្យាស្ថានពហុបច្ចេកទេសខេត្ត ដើម្បីបានចូលរៀនជំនាញទាំង១២ ដល់នាយក នាយិកា សាលាបឋមសិក្សា និង អនុវិទ្យាល័យ ទូទាំងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកស្រី ហម សុភី អភិបាលរងស្រុកព្រះនេត្រព្រះ បានឡើងថា ស្ថានភាពវិស័យអប់រំនៅក្នុងស្រុកព្រះនេត្រព្រះ សម្រាប់សាលាមត្តេយ្យសិក្សាដាច់ចំនួន១សាលា និងមត្តេយ្យសិក្សាក្នុងសាលាបឋមសិក្សា ៤៧សាលា សរុប ៦៩បន្ទប់ ៦៩ថ្នាក់ បុគ្គលិកសរុប ៧០នាក់ សិស្សសរុប ២៤៧៣នាក់ ស្រី១២០២នាក់។ សាលាបឋមសិក្សាមានចំនួន ៦៣សាលា បន្ទប់ចំនួន៣៤១ ថ្នាក់៤៥១ បុគ្គលិកសរុប៤៨១នាក់ ស្រី២៤៥នាក់ សិស្សសរុប១៣៤៦៦នាក់ ស្រី៦៥៥៤នាក់។ អនុវិទ្យាល័យ និងវិទ្យាល័យ មានចំនួន១០សាលា បន្ទប់១៣៤ ថ្នាក់១៣៦ បុគ្គលិកសរុប២៥៩នាក់ ស្រី៩៨នាក់ សិស្សសរុប៦១៣០នាក់ ស្រី៣៥៤០នាក់។
លោក យឹម សំណាង អភិបាលរងខេត្ត មានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ធ្វើឱ្យប្រទេសកម្ពុជា បន្តបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន ឈានឡើងលើគ្រប់វិស័យ។ ជាពិសេស វិស័យអបរំនេះគឺជាគោលដៅ១ក្នុងចំណោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនិតីកាលទី៧នេះផងដែរ។
លោក អភិបាលរងខេត្ត ធ្វើការផ្ដាំផ្ញើដល់នាយក នាយិកា សាលាបឋមសិក្សា និង អនុវិទ្យាល័យ ទូទាំងស្រុកព្រះនេត្រព្រះ ធ្វើយ៉ាងណាឱ្យសាលានីមួយៗត្រូវមានសាមគ្គីផ្ទៃក្នុងប្រកាន់នៅគោលការណ៍ស្តង់ដាតែមួយ ដោយផ្អែកតាមអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្តីពីការវាយតម្លៃ និងការទទួលស្គាល់អង្គការផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យ បានដាក់ឲ្យដំណើរការនៃការវាយតម្លៃ និងទទួលស្គាល់ អ.ផ.ស.គំរូ ក្នុងកម្រិត ឬប្រភេទណាមួយក្នុងវិស័យអប់រំ ត្រូវសម្រេចដោយប្រកាសអន្តរក្រសួងរវាងក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំយុវជន និងកីឡា។
ទន្ទឹមគ្នានោះដែរលោកស្រី សំរិទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានលើកឡើងថា ការផ្សព្វផ្សាយផែនការបណ្ដុះបណ្ដាលក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសាររងហានិភ័យ។
លោកស្រីបន្តថា ការផ្សព្វផ្សាយការចុះឈ្មោះចូលរៀននៅក្នុងវិទ្យាស្ថាននិងនៅតាមសហគមន៍សម្រាប់ខេត្តបន្ទាយមានជ័យមានចំនួន ៥ពាន់នាក់ក្នុងឆ្នាំ២០២៥។ ជូនដល់ប្រជាជនដែលបាត់បង់ឱកាសការងារកម្មកររោងចក្រសហគ្រាសចង់ប្ដូរជំនាញវិជ្ជាជីវៈបង្កើនផលិតភាពការងារថ្មីសម្រាប់យុវជនយុវតីដែលបោះបង់ការសិក្សាសម្រាប់គ្រួសារដែលមានបានក្រីក្រមួយក្រពីបានងាយរងគ្រោះមានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល។ដោយឡែកសម្រាប់អ្នកអត់បានលើកទឹកចិត្តអាចឲ្យចូលរៀនបានតែមិនមានប្រាក់ឧបត្ថម្ភជាពិសេសនៅពេលដែលរៀនចប់សិស្សត្រូវចុះកម្មសិក្សាហើយវិទ្យាស្ថានរកការងារជូនសិស្សដែលបានរៀនចប់៕ដោយ ឃិនសារិទ្ធ







-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត