ព័ត៌មាន
ប្រធាន គ.ស.អ.ស.ក និងក្រសួងមហាផ្ទៃ កំណត់ជំហានបន្ទាប់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្នើសុំការគាំទ្របន្ថែមពីក្រសួងមហាផ្ទៃ លើការអនុវត្តយុទ្ធសាស្ត្រក្នុងចំណោម រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសម្រួលឱ្យមានស្តង់ដាររួមនៃការស្នើសុំសេវាសាធារណៈ សម្រាប់អាជីវកម្មនៅក្នុងមូលដ្ឋាន តាម យន្តការច្រកចេញចូលតែមួយ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានជួប ពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បី ពិនិត្យវឌ្ឍនភាព និងកំណត់ជំហានបន្ទាប់ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្តម ហែម វណ្ណឌី ប្រធានគណៈកម្មាធិការ បានរាយការណ៍ពីកំណើននៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាល ឌីជីថល ដែលគិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ មានសំណើចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបចំនួនជិត ៧៣ ម៉ឺននាក់ ក្នុងនោះប្រមាណ ៨៨ ភាគរយ បានចុះឈ្មោះតាមរយៈទូរសព្ទដៃ។ ឯកឧត្តមបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ របស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ ដោយលើកឡើងថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើន ស្ថិតនៅក្នុងមូលដ្ឋាន ដែលគ្រប់គ្រងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងបានជម្រាបជូន អំពីយុទ្ធនាការផ្សព្វផ្សាយក្នុងរាជធានី-ខេត្តចំនួន ៥ នាពេល កន្លងមក និងការដាក់ឱ្យអនុវត្តសាកល្បងគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវក្នុងខេត្តកំពង់ធំ។
ជុំវិញបញ្ហាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ឯកឧត្តមប្រធានគណៈកម្មាធិការ បានស្នើសុំការគាំទ្របន្ថែមពីក្រសួងមហាផ្ទៃ ដើម្បី ជំរុញការយល់ដឹង និងការអនុវត្តយុទ្ធសាស្ត្រ ក្នុងចំណោមរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសម្រួលឱ្យមានស្តង់ដាររួម នៃការស្នើសុំ សេវាសាធារណៈ ពិសេសសម្រាប់អាជីវកម្មនៅក្នុងមូលដ្ឋាន តាមយន្តការច្រកចេញចូលតែមួយ ដូចមានចែងក្នុងយុទ្ធសាស្ត្រជាតិ។
សូមបញ្ជាក់ថា ក្នុងជួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ក៏បានលើកឡើងគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវ ត្រូវបានបញ្ចូលជាអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធក្នុងខេត្តកំពង់ធំ ដោយក្នុងនោះគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានជ្រើសរើសយកខេត្ត កំពង់ធំ ជាខេត្តទី១ នៅក្នុងការសាកល្បងអនុវត្តគម្រោងកែលម្អស្តង់ដារ អនាម័យ នៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវ ដើម្បីជំរុញការ លក់ដូរឱ្យមានរបៀបរៀបរយ មានអនាម័យខ្ពស់ និងបរិស្ថានល្អ ដើម្បីលើកកម្ពស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការទាក់ទាញវិស័យទេស ចរណ៍ជាដើម។ ឯកឧត្តមប្រធានគណៈកម្មាធិការ លើកឡើងបន្ថែមថា គម្រោងនេះនិងអនុវត្តគោលការណ៍អនាម័យសាមញ្ញៗដូចជា៖ ការស្លៀកពាក់ ការលាងសម្អាត ការទុកដាក់បន្លែ សាច់ និង សំរាមជាដើមនេះ បងប្អូននឹងការពារអ្នកទទួលទានដែលជាអតិថិជន ព្រមទាំងអាចពង្រីកឱកាសអាជីវកម្មរបស់ខ្លួនឯងផង និង កសាងមុខមាត់សម្រាប់ខេត្តកំពង់ធំ៕អត្ថបទ៖ សុន រ៉ាឌី,








-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)