ព័ត៌មាន
ការគ្រប់គ្រងគណនេយ្យមានតម្លាភាព នឹងឈានទៅដល់ការប្រមូលពន្ធជូនរដ្ឋ
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា ប្រសិនវិស័យគណនេយ្យ ត្រូវបានគ្រប់គ្រង និងអនុវត្តតាមស្តង់ដារ ជារបាយការណ៍ គណនេយ្យមានតម្លាភាព និងមានភាពអាចទុកចិត្តបាន កម្ពុជានឹងឈានទៅសម្រេចបានក្នុងការប្រមូលពន្ធប្រព្រិត្តទៅដោយរលូនជូន រដ្ឋ។

ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្ពុជាសិក្សា គណនេយ្យជំនាញកម្ពុជា លើកឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្របញ្ជាក់ការសិក្សា, បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិទ្យាសាស្រ្តគណ- នេយ្យ និងហិរញ្ញវត្ថុ និងសញ្ញាបត្រគណនេយ្យអន្តរជាតិ ACCA នៅថ្ងៃអាទិត្យកន្លងមកថា ជុំវិញការបណ្តុះបណ្តាលជំនាញនេះ កម្ពុជាកំពុងអនុវត្តនៅលើមុខជំនាញជាច្រើន ដោយរាជរដ្ឋាភិបាលបាននិងកំពុងគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចំណាយ ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ធ្វើយ៉ាងណាបង្កើតធនធាននៅកម្ពុជាឲ្យបានសំបូរបែប ជាក់ស្តែងមកដល់ពេលនេះ ក្នុងមួយឆ្នាំៗមាន និស្សិតជាច្រើន បានបញ្ចប់ការសិក្សាមានគ្រប់ផ្នែកគ្រប់ជំនាញវិជ្ជាជីវៈ។

ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញជំនាញនេះ ក្នុងនោះវិស័យគណនេយ្យ សវនកម្ម មានសារៈសំខាន់ណាស់ សម្រាប់ការគ្រប់គ្រង របាយការណ៍របស់រោងចក្រ សហគ្រាស ទាំងវិស័យឯកជន និងវិស័យសាធារណៈរបស់រដ្ឋ ប្រសិនបើការអនុវត្តផ្នែកគណនេយ្យ, ហេដ្ឋារចនាសម្ព័ន្ធគណនេយ្យមានភាពទន់ខ្សោយ មិនមានគុណវុឌ្ឍិគ្រប់គ្រាន់ សកម្មភាពសេដ្ឋកិច្ចគឺមិនអាចដំណើរការទៅដោយរលូន និងមិនអាចទាក់ទាញអ្នកវិនិយោគបានល្អប្រសើរនោះឡើយ, តែប្រសិនវិស័យគណនេយ្យ ត្រូវបានគ្រប់គ្រងមានភាពល្អ ប្រសើរ, និងផ្តល់របាយការណ៍គណនេយ្យមានតម្លាភាព និងមានភាពអាចទុកចិត្តបាន នោះយើងនឹងឈានទៅសម្រេចបានក្នុង ការប្រ មូលពន្ធប្រព្រិត្តទៅដោយរលូន និងជាទំនុកចិត្តដល់អ្នកវិនិយោគផងដែរ។

លោក នូវ រតនា នាយកការិយាល័យតំណាង ACCA ប្រចាំប្រទេសកម្ពុជា លើកឡើងផងដែរថា ជុំវិញការសិក្សាជំនាញ គណនេយ្យអន្តរជាតិ ACCA នេះ, នៅក្នុងឆ្នាំ២០០៣ កម្ពុជាមានអ្នករៀនចប់ ACCA គឺតែម្នាក់គត់ និងរហូតមកដល់ពេលនេះ អ្នក សិក្សាដែលបានបញ្ចប់ជំនាញ ACCA មានចំនួនប្រមាណ ៣២០ នាក់ ក្នុងនោះអ្នកបញ្ចប់ជំនាញ CAT មានចំនួនជិត ៨០០ នាក់ គឺបានបង្ហាញនូវការកើនឡើងជាបន្តបន្ទាប់ ចំណែកតាមរយៈអ្នកដែលបញ្ជាប់នូវជំនាញខាងលើនេះ និស្សិតទាំងអស់នឹងក្លាយជាអ្នក បន្តវេន ដែលមានតួនាទីជួយលើកតម្កើងសេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដូចជាលើកស្ទួយគណនេយ្យនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ខេស៊ី បាណេត ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកខេមអេដ លើកឡើងថា ជុំវិញវិស័យគណនេយ្យ និងសវនកម្មនេះ ចំពោះចក្ខុវិស័យរបស់ ឯកឧត្តមបណ្ឌិត ងី តាយី និងអត្ថប្រយោជន៍ប្រទេសកម្ពុជា គឺកម្ពុជាកំពុងជំរុញ ACCA លើការអនុវត្តស្តង់ដាររអន្តរជាតិ ដែលបញ្ហានេះនឹងធ្វើឱ្យកម្ពុជាទទួលបានចំណុចសំខាន់ៗចំនួន៤គឺ៖ ទី១- តាមរយៈនៃការអនុវត្ត ស្តង់ដារគណនេយ្យ និងសវនកម្ម នឹងអាចទាក់ទាញអ្នកវិនិយោគមកប្រទេសកម្ពុជា (តាមរយៈការផ្តល់ព័ត៌មានហិរញ្ញវត្ថុ និងការ ធ្វើសវនកម្មទៅលើហិរញ្ញវត្ថុ ផ្តល់នូវភាពទុកចិត្តបាន ដែលជាមូលដ្ឋានចំបាច់នៅប្រទេសកម្ពុជា), ទី២- ការផ្តល់ព័ត៌មានហិរញ្ញវត្ថុ ការវិភាគព័ត៌មានហិរញ្ញវត្ថុ និងការគ្រប់គ្រង់អាជីវកម្ម (ដើម្បីឱ្យអាជីវកម្មដំណើរការប្រកបដោយប្រសិទ្ធភាព), ទី៣, ការកាត់បន្ថយ ហានីភ័យ, និងទី៤- របាយការណ៍គណនេយ្យមានតម្លាភាព និងមានភាពអាចទុកចិត្តបាន នោះយើងនឹងឈានទៅសម្រេចបានក្នុង ការប្រមូលពន្ធប្រព្រិត្តទៅដោយរលូន៕ អត្ថបទ៖ សុន រ៉ាឌី




-
PR NEWS7 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា6 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់