ព័ត៌មាន
រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានជាង ៧៨ លានដុល្លារ ក្នុងត្រីមាសទី១នេះ
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានា សរុបមាន ចំនួនជាង ៧៨ លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនផលិតភាព សេដ្ឋកិច្ច និងផលិតភាពផលិតកម្ម។
ជុំវិញបំណុលសាធារណៈនេះ, បើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា បង្ហាញឱ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី១ បូកសរុបទាំងបំណុលមរតក, កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបមានចំនួន ១២,១៨ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ៩៩% ត្រូវនឹងប្រមាណជាង ១២,០៦ ប៊ីលានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ៦១% និង ក្របខ័ណ្ឌពហុភាគីប្រមាណ៣៩%) និង ១% ត្រូវប្រមាណជាង ១១៨ លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។ សមាសភាគបំណុលសាធារណៈទាំងនេះរួមមាន៖ ៤៨% ជាដុល្លារអាមេរិក, ១៨% ជាអេសដេអ៊ែ, ១១% ជាយេនជប៉ុន, ១០% ជាយ័នចិន, ៨% ជាអឺរ៉ូ, និង ៥% ទៀតជារូបិយវត្ថុជាតិនិងរូបិយប័ណ្ណផ្សេងៗ។
ការចុះកិច្ចព្រមព្រៀងឥណទាននេះ ក្នុងនោះសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀង ឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានា សរុបមានចំនួនជាង ៧៨ លានដុល្លារអាមេរិក សមមូលជាង ៥៩ លានអេសដេអ៊ែ ស្មើ ប្រមាណ ៣% នៃពិតានដែលច្បាប់អនុញ្ញាត (២ពាន់លានអេសដេអ៊ែ) ក្នុងនោះក្របខ័ណ្ឌពហុភាគី ១០០% បើធៀបនិងត្រីមាស ទី១ ឆ្នាំ២០២៤, ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ មានការថយចុះប្រមាណ ៤៤%។ ឥណទានទាំងនេះសុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៥០%។ គោលដៅនៃ ការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួម ចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។
ជុំវិញការអភិវឌ្ឍន៍នេះដែរ, នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្ររដ្ឋ សរុបមាន ចំនួន ១១៤ ប៊ីលានរៀល ត្រូវប្រមាណជាង ២៨ លានដុល្លារអាមេរិក ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅ លើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។
សូមបញ្ជាក់ថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ, រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបមានចំនួនជាង ២៣៧ លានដុល្លារ អាមេរិក រួមមាន៖ ក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសមានចំនួនប្រមាណជាង ២១០ លានដុល្លារអាមេរិក (ក្នុងនោះប្រាក់ដើម ជាង ១៦៨ លានដុល្លារអាមេរិក និងការប្រាក់និងកម្រៃផ្សេងៗជាង ៤១លានដុល្លារអមេរិក។ ចំណែកក្របខ័ណ្ឌបំណុលសាធារណៈ ក្នុងប្រទេស មានចំនួនប្រមាណជាង ២៧លានដុល្លារអាមេរិក (ក្នុងនោះប្រាក់ដើមជិត ២៦ លានដុល្លារអាមេរិក និងការប្រាក់ ១,៨៤ លានដុល្លារអាមេរិក។ ដោជុំវិញការទូរទាត់នេះ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុប នៅ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ មានកំណើនប្រមាណ ៣១%៕ អត្ថបទ៖ សុន រ៉ាឌី
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប