ព័ត៌មាន
កិច្ចប្រជុំជ្រើសរើសបេក្ខភាពចូលរួមប្រកួតប្រជែងជាអង្គភាពផ្តល់សេវាសាធារណៈ គំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បាន អញ្ជើញក្នុងកិច្ចប្រជុំជ្រើសរើសបេក្ខភាពចូលរួមប្រកួតប្រជែងជា អង្គភាពផ្តល់សេវាសាធារណៈ គំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ដែលពិធីនេះ បានប្រារព្ធ ធ្វើឡើង នៅសាលប្រជុំធំ សាលាខេត្តបន្ទាយយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៥។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយយមានជ័យ បានលើកឡើងថា អង្គភាពជាបេក្ខភាពដែលបានចូលរួមដាក់ពាក្យប្រកួតប្រជែងជាអង្គភាពផ្តល់សេវាសាធារណៈគំរូ នៅឆ្នាំ២០២៥ សម្រាប់ខេត្តបន្ទាយមានជ័យ គឺមានចំនួនសរុប ៥៣១ អង្គភាព ក្នុងនោះវិស័យអប់រំមាន សាលាបឋមសិក្សាសាធារណៈចំនួន ៤០៩ សាលា,អនុវិទ្យាល័យ ចំនួន ៥៤ ។ចំពោះវិស័យសុខាភិបាលមាន មណ្ឌលសុខភាព ចំនួន ៦៨ មណ្ឌល ចំពោះការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ត្រូវបានអនុវត្តដោយផ្អែកលើចនាករលម្អិត ដែលមានកំណត់នៅក្នុងលក្ខណៈវិនិច្ឆ័យរង នៃលក្ខណៈវិនិច្ឆ័យគោលសំខាន់ៗចំនួន៨។
ឯកឧត្ដម ក៏បានបញ្ជាក់ លក្ខណៈវិនិច្ឆ័យគោលទាំង៨នោះរួមមាន៖ ១.ស្តង់ដាសេវាសាធារណៈ ២.ស្តង់ដា ឬនិយាម នៃការផ្តល់សេវាតាមវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាលផ្អែកលើករណីពាក់ព័ន្ធ ៣.ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព ក្នុងនោះ ការរៀបចំផែនការថវិកា, ការគ្រប់គ្រងចំណូល, ការអនុវត្តចំណាយទ្រព្យសម្បត្តិរដ្ឋ និងលទ្ធកម្មសាធារណៈ ៤.ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងអង្គភាព ៥.ការរៀបចំ និងកែលម្អបរិស្ថានអង្គភាព ៦.ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ ៧.ការដោះស្រាយបញ្ហាប្រឈមនានាជាមួយមន្ត្រី ប្រជាពលរដ្ឋ ឬសហគមន៍ និង ៨.ការផ្តួចផ្តើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរការកាន់តែប្រសើរឡើង៕ដោយ ៖ឃិន សារិទ្ធ






-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)