ព័ត៌មាន
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកំពុងស្រាវជ្រាវគណនីបណ្តាញទំនាក់ទំនងសង្គមដែលផ្សព្វផ្សាយកៀរគរថវិកាពីសប្បុរសជនជូនកងទ័ពក្នុងបំណងឆបោក
ភ្នំពេញ៖នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកំពុងស្រាវជ្រាវគណនីបណ្តាញទំនាក់ទំនងសង្គមជាច្រើនដែលផ្សព្វផ្សាយកៀរគរថវិកាពីសប្បុរសជន ក្រោយមលេសថាឧបត្ថម្ភជូនកងទ័ព ប៉ុន្ដែជាគណនីឆបោក ដើម្បីយកមកអនុវត្តច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នាពេលថ្មីនេះបានសង្កេតឃើញថា ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងជួបប្រទះបញ្ហាតាមបន្ទាត់ព្រំដែន ដោយមានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្រ្ត ភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបណ្ដាលឲ្យកងទ័ពមួយរូប គឺលោកព្រិន្ទបាលឯក សួន រោន បានពលីនៅក្នុងព្រឹត្តិការណ៍នេះ ហើយក៏មានការផ្សព្វផ្សាយតាមគណនីក្នុងបណ្តាញទំនាក់ទំនងសង្គមជាច្រើន ក្នុងការកៀរគរសប្បុរសជនចូលរួមជាបច្ច័យដល់គ្រួសារនៃសព និងកៀរគរថវិកាពីសប្បុរសជនឲ្យមានការចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគនិងសម្ភារៈផ្សេងៗ ជូនដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ថា បច្ចុប្បន្ននាយកដ្ឋានកំពុងធ្វើការកំណត់ និងស្រាវជ្រាវថាតើគណនី ឬទំព័រហ្វេកណាខ្លះ ដែលផ្សព្វផ្សាយមានគោលបំណងឆបោកសប្បុរជន ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋានក៏បានអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការចូលរួមថវិការផ្សេងៗ ក្នុងនាមជាសប្បុរសជន ក្រោមរូបភាពកៀរករថវិការដែលគ្មានប្រភពផ្លូវការច្បាស់លាស់៕


-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប