ព័ត៌មាន
មន្ត្រីសុខាភិបាលអំពាវនាវដល់ពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងដូសជំរុញទប់ទល់នឹងកូវីដបំប្លែងថ្មី
ស្វាយរៀង ៖ មន្ត្រីសុខាភិបាលក្នុងខេត្តស្វាយរៀង បានធ្វើការអំពាវនាវដល់ពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីទប់ទល់ នឹងមេរោគកូវីដ-១៩បំប្លែងថ្មី កុំឱ្យឆ្លងរាលដាលក្នុងសហគមន៍ជាថ្មី ។
ខណៈជំងឺកូវីដ-១៩ កំពុងផ្ទុះឆ្លងនៅប្រទេសជិតខាង និងករណីឆ្លងក្នុងសហគមន៍កម្ពុជា កំពុងត្រូវបានរកឃើញ ដែរនោះ វេជ្ជបណ្ឌិត ភាវ សុសស្តា ប្រធានការិយាល័ស្រុកប្រតិបត្តិសុខាភិបាលរមាសហែក ខេត្តស្វាយរៀង បានអំពាវនាវ ដល់ពលរដ្ឋនៅក្នុងស្រុក ក៏ដូចជាពលរដ្ឋនៅទូទាំងខេត្ត នាំគ្នាទៅចាក់វ៉ាក់សាំងដើម្បីបង្ការការឆ្លង នៅតាមមណ្ឌលសុខ ភាពទូទាំងខេត្ត ។
តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឱ្យដឹងថា គិតត្រឹមថ្ងៃ២៩ ខែឧសភា នេះ មន្រី្តសុខាភិ បាលខេត្ត បានចាក់វ៉ាក់សាំងបង្ការការចម្លងជំងឺកូវីដ១៩បានចំនួន១៣៦នាក់ ក្នុងនោះចាក់ដូសទី១បានចំនួន៧នាក់ ចាក់ ដូសទី៣ បានចំនួន១១នាក់ ចាក់ដូសទី៤ បានចំនួន១៨នាក់ ចាក់ដូចទី៥ បានចំនួន២៤នាក់ ចាក់ដូសទី៦ បានចំនួន ៤៣នាក់ និងចាក់ដូសទី៧បានចំនួន៣៣នាក់ ៕ ដោយ ៖ ភា សារិទ្ធ








-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប