ព័ត៌មាន
សម្តេចធិបតី៖ ទីតាំងដែលទាហានថៃលួចបាញ់ទាហានខ្មែរស្លាប់ត្រូវគ្រប់គ្រងបានវិញ ខណៈស្ថានការណ៍ក៏វិលត្រឡប់ដូចដើមវិញ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអះអាងថា ទីតាំងដែលទាហានឈ្លានពានថៃបានលួចឆ្មក់បាញ់សម្លាប់ទាហានខ្មែរកាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅនេះនៅតំបន់មុំបីនោះ ត្រូវបានទាហានខ្មែរដណ្តើមគ្រប់គ្រងបានមកវិញ ហើយស្ថានការណ៍នៅតាមព្រំដែនក៏បានវិលត្រឡប់មករកភាព ប្រក្រតីវិញផងដែរ ប៉ុន្តែការត្រៀម និងពង្រាយទ័ពនៅតែបន្តដើម្បីការពារនូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់យើង។

ផ្ញើសារពីប្រទេសជប៉ុន ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ នៅប្រទេស នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ភ្លាមៗបន្ទាប់ ពីមានឧបទ្ទវហេតុទាហានថៃលួចបាញ់ទាហានខ្មែរដែលបានបណ្តាលឲ្យបាត់បង់ជីវិតនោះ កងទ័ពនៃប្រ ទេសទាំងពីរបានប្រឈមមុខ និងត្រដាងស្លាបដាក់គ្នាយ៉ាងក្តៅគគុក ដោយបានចល័តទាំងរថក្រោះ កាំភ្លើងធំរៀងៗខ្លួន ដែលបានបណ្តាលឲ្យបងប្អូនខ្មែរ ដែលកំពុងរស់នៅតំបន់នោះមានការព្រួយបារម្ភ រហូតដល់រត់ភៀសខ្លួន មកទីកន្លែងមានសុវត្ថិភាព។ ប៉ុន្តែទោះជាយ៉ាងណាស្ថានការណ៍ត្រូវបានវិលទៅរកភាពស្ងប់ស្ងាត់វិញ ក្រោយមានការចរចារវាងមេទ័ពជើងគោកនៃប្រទេសទាំងពីរនោះ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាមិនបានខ្លាចនោះទេ ខណៈការដែលសម្តេចឲ្យមានការជួបប្រជុំគ្នាជាបន្ទាន់ រវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងថៃនោះគឺដោយសារតែកុំឲ្យស្ថានការណ៍កាន់តែរីករាលដាលខ្លាំងដោយមិនដឹងមូលហេតុច្បាស់លាស់ ហើយក៏ចង់ដឹងថា ការខិតចូលរបស់ ទាហានថៃនោះគឺដោយសារអ្វី ជាការបញ្ជាពីថ្នាក់ណា ឬកម្រិតណាដើម្បីធ្វើការឆ្លើយតបវិញឲ្យសមស្រប ទៅតាមសភាពការណ៍ដែលបានកើតឡើងនោះ

ទាក់ទងនឹងបញ្ហាព្រំដែននេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសជាថ្មីម្តងទៀតថា កម្ពុជានៅតែប្រកាន់ជំហរចចារដោយសន្តិវិធី និងដោះស្រាយតាមច្បាប់ជាតិ និងអន្តរជាតិ។ ប៉ុន្តែកម្ពុជារក្សាសិទ្ធិក្នុងការការពារទឹកដីរបស់ខ្លួនទៅតាមគ្រប់មធ្យោបាយរួមទាំងកងកម្លាំង ប្រដាប់អាវុធ បើសិនជាមានភាគីម្ខាងទៀត ព្យាយាមប្រើប្រាស់កងកម្លាំងប្រដាប់អាវុធឈ្លានពានទឹកដីកម្ពុជានោះ។
ជាមួយគ្នានោះដែរសម្តេចធិបតីក៏បានឆ្លើយតប ចំពោះបុគ្គលមួយចំនួនដែលតែងតែជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាប្តឹង ទៅតុលាការអន្តរជាតិ ICJទាក់ទងនឹងបញ្ហានៅព្រំដែននេះ ប៉ុន្តែត្រូវបានសម្តេចលើកឡើងថាកម្ពុជាមិនមែនជាប្រទេសជួបប្តឹងនោះទេ កម្ពុជាចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាព ប្រតិបត្តិការល្អ ផ្អែកទៅលើច្បាប់ និងបច្ចេកទេសច្បាប់អន្តរជាតិ។ ប៉ុន្តែក៏មិនបណ្តែតបណ្តោយឲ្យគេឈ្លានពាន បានស្រេចតែចិត្តនោះដែរ៕

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា6 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន4 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត