ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី រៀបចំខួបកំណើតរួមសម្រាប់កុមារ៦០០នាក់នៅអង្គការផ្ទះបាយកុមារ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៣១ខែឧសភានេះ បានដឹកនាំសមាជិកសមាជិកា និងសហការី រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. អញ្ជើញចូលរួមរៀបចំខួបកំណើតដល់ប្អូនៗកុមារនៅអង្គការផ្ទះបាយកុមារ។

ក្នុងឱកាសប្រកបដោយក្ដីសោមនស្សរីករាយនេះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់ លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ និងប្អូនៗយុវជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងថែរក្សានូវស្ថេរភាពរបស់អង្គការផ្ទះបាយកុមារកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងអំណរគុណដល់សមាជិក សមាជិកា ស.ស.យ.ក. បងប្អូនអ្នកផលិតមាតិកាលើបណ្ដាញសង្គម និងសប្បុរសជនទាំងអស់ ដែលតែងបានចូលរួមចំណែករៀបចំកម្មវិធីជួបជុំ ចូលរួមឧបត្ថម្ភជាស្បៀងអាហារ ជាថវិកា និងកាដូ ដើម្បីចែកជូនដល់ប្អូនៗជារៀងរាល់ឆ្នាំ។

ឯកឧត្តមបានបន្តថា ការចំណាយពេលមួយថ្ងៃ ឬមួយពេលរបស់យើងទាំងអស់គ្នា គឺជាការចូលរួមដ៏មានន័យ ក្នុងការផ្ដល់ជាកម្លាំងចិត្ត និងជាមធ្យោបាយដល់អង្គការផ្ទះបាយកុមារឱ្យបន្តបំពេញបេសកកម្មរបស់ខ្លួន ដើម្បីជួយប្អូនៗកុមារក្រីក្រខ្វះខាត។ បន្ថែមពីនេះ ជំនួបនេះ គឺជាការបង្កើតអនុស្សាវរីយ៍ និងរឹតចំណងទំនាក់ទំនងរវាង ប៉ា និង កូន តាមរយៈការចែករំលែកក្ដីស្រលាញ់ និងបង្កើតបរិយាកាសដ៏កក់ក្ដៅ។ ឯកឧត្តម ក៏បានផ្ដាំដល់ប្អូនៗផងដែរថា «យើងមានឱកាសជួបគ្នារាល់ឆ្នាំ ដោយប៉ាមិនទៅណាទេ ប៉ានឹងចាំជួយកូនៗទាំងអស់គ្នា។ ដូច្នេះ សូមកូនៗខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ដើម្បីមានអនាគតល្អ និងក្លាយជាធនធានល្អសម្រាប់សង្គមជាតិ។»

សូមជម្រាបថា ជានិច្ចជាកាល ឯកឧត្តម ហ៊ុន ម៉ានី តែងតែឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញមកជួបកុមារនៅក្នុងអង្គការផ្ទះបាយកុមារ ២ដង ក្នុងមួយឆ្នាំ ដើម្បីបង្ហាញក្ដីស្រលាញ់ ការយកចិត្តទុកដាក់ សួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារៈចាំបាច់មួយចំនួនមកឧបត្ថម និងចែកជូនដល់កូនៗ ប្អូនៗនៅអង្គការផ្ទះបាយកុមារ ជាពិសេសបង្កើតនូវបរិយាកាសរីករាយ បង្កើនភាពស្និទ្ធស្នាលជាមួយប្អូនៗផងដែរ៕អត្ថបទ៖ទូច សោភ័ណ









-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)