ព័ត៌មាន
សម្តេចតេជោ បង្ហាញការឈឺចាប់ ក្រោយទាហានថៃ លួចបាញ់ទាហានខ្មែរស្លាប់ នៅតំបន់មុំបី
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការឈឺចាប់ចំពោះទាហានខ្មែរម្នាក់ ដែលបានបាត់បង់ជីវិត ដោយសារតែទាហានថៃលួចឆ្មក់បាញ់ នៅលើទឹកដីខ្មែរ(មុំបី) កាលពីថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ ខណៈការបាញ់នេះ បានឈ្លានពានយ៉ាងគឃ្លើន លើដែនអធិបតេយ្យភាពរបស់កម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសមាជ រដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លើកទី១នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចពិតជាមានការឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពីទាហានខ្មែរម្នាក់ត្រូវបានទាហានថៃលួចបាញ់សម្លាប់លើទឹកដីខ្មែរ ហើយថែមទាំងទាមទារឲ្យកម្ពុជាដកកងទ័ពរបស់ខ្លួនចេញពីដីខ្មែរ(តំបន់មុំបី)ថែមទៀតនោះ។ ដូច្នេះយើងត្រូវ មានការឆ្លើយតបទៅវិញជាបន្ទាន់ ដើម្បីការពារនូវសិទ្ធិ និងអធិបតេយ្យរបស់ខ្លួនគ្រប់មធ្យោបាយទាំងអស់។
នៅក្នុងពិធីសមាជ រដ្ឋសភា និងព្រឹទ្ធសភាជាលើកទីមួយនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា បើទោះបីជាថៃមិនព្រមឯកភាពលើកបញ្ហាតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិទេនោះ ក៏កម្ពុជានៅតែប្តឹងទៅដែរ រួមទាំងមានការឆ្លើយតបដោយប្រការណាមួយថែមទៀត។ មួយវិញទៀតសម្តេចតេជោ ក៏បានស្នើឲ្យគ្រប់ស្ថាប័ន និងនីតិប្រតិបត្តិទាំងអស់ ចេញសេចក្តីថ្លែងការណ៍គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជា យកបញ្ហាព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ( ICJ)ផងដែរ។ ដោយសម្តេច បានលើកឡើងទៀតថា តំបន់នៅព្រំដែនជារបស់កម្ពុជា ហេតុអ្វីបានជាភាគីថៃចង់ឱ្យកម្ពុជាដកកងទ័ពចេញពីទឹកដីរបស់ខ្លួននោះទៅវិញ ដូច្នេះសម្តេចបានផ្តាំទៅភាគីថៃវិញថា«វាមិនអាចទៅរួចនោះទេ»៕ អត្ថបទ បាន ចក់
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប