ព័ត៌មាន
NEA នឹងរៀបចំវគ្គបណ្តុះបណ្តាល “ជំនាញទន់” ដោយឥតគិតថ្លៃនាថ្ងៃទី៣ ខែមិថុនាស្អែកនេះ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ ហៅកាត់ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ស្អែកនេះ នឹងរៀបចំវគ្គបណ្តុះបណ្តាល “ជំនាញទន់” រយៈពេលមួយថ្ងៃពេញ និងមិនឥតគិតថ្លៃអ្វីទាំងអស់ ជូនដល់យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ ដើម្បីឆ្លើយតបតម្រូវការកម្លាំងពលកម្ម ក៏ដូចជាបំពេញតម្រូវការរបស់ភាគីនិយោជក។

លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែមិថុនានេះថា គិតរហូតមកដល់បច្ចុប្បន្ននេះ NEA តែងតែរៀបចំឱ្យមានជាព្រឹត្តិការណ៍កិច្ចសម្ភាសន៍ ក៏ដូចជាយន្តការក្នុងការជួយគាំទ្រដល់យុវជន សិស្ស និស្សិតទាំងអស់នៅតាមគ្រឹះស្ថាន សហគ្រាស និងវគ្គបណ្តុះបណ្តាលមួយចំនួនទៀត ដើម្បីជាទន់បន្ថែមដើម្បីត្រៀមលក្ខណៈសម្បតិ្តចូលទីផ្សារការងារ ពីព្រោះថា មុនចូលក្នុងទីផ្សារការងារ យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ ចាំបាច់ត្រូវតែត្រៀមខ្លួន និងគួរតែចូលរួមការបណ្តុះបណ្តាលជំនាញទន់ ដោយសារជំនាញ់ទន់ ជួយបង្កើនចំណេះដឹងរបស់បុគ្គលម្នាក់ៗក្នុងការរក្សាការងារ សំដៅជំរុញឲ្យមានវឌ្ឍភាពនៅក្នុងក្រុមហ៊ុន និងការងារផ្សេងៗ ព្រមទាំងដោះស្រាយបញ្ហានៃការផ្លាស់ប្តូរបច្ចេកវិទ្យា និងតម្រូវតាមស្ថានភាពទីផ្សារការងារ។
លោកបានបន្តថា ចំពោះគោលបំណងសំខាន់ៗនៃវគ្គបណ្តុះបណ្តាលទាំងនេះ គឺដើម្បីផ្តល់នូវការចែករំលែកពាក់ព័ន្ធគន្លឹះទំនាក់ទំនង ដែលមានការអនុវត្តជាក់ស្តែង រួមជាមួយបទពិសោធន៍ជាច្រើនដែល NEA បានធ្វើការបានគិតជាមួយបណ្តាគ្រឹះស្ថាន សហគ្រាស ហើយវិស័យឯកជនទាំងនោះ ក៏បានបញ្ជូនគ្រូបង្គោលមកធ្វើការបណ្តុះបណ្តាលដោយផ្ទាល់ដូចគ្នាផងដែរ ដើម្បីជួយនិយោជិតឲ្យរៀនសូត្រយ៉ាងរហ័ស និងអនុវត្តកិច្ចកាន់តែមានប្រសិទ្ធភាព និងធ្វើឲ្យកន្លែងការងារកាន់តែមានការអភិវឌ្ឍថ្មី។
លោកប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា មុនចូលក្នុងទីផ្សារការងារ យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ ចាំបាច់ត្រូវតែត្រៀមខ្លួន និងគួរតែចូលរួមការបណ្តុះបណ្តាលជំនាញទន់ ដោយសារជំនាញ់ទន់ជួយបង្កើនចំណេះដឹងរបស់បុគ្គលម្នាក់ៗក្នុងការរក្សាការងារ សំដៅជំរុញឲ្យមានវឌ្ឍភាពនៅក្នុងក្រុមហ៊ុន និងការងារផ្សេងៗ ព្រមទាំងដោះស្រាយបញ្ហានៃការផ្លាស់ប្តូរបច្ចេកវិទ្យា និងតម្រូវតាមស្ថានភាពទីផ្សារការងារ ព្រោះថា ជំនាញទន់នេះ ដើរតួនាទីយ៉ាងសំខាន់ ដូចជា ៖ ការដឹកនាំមនុស្ស, ការគ្រប់គ្រប់សកម្មភាព , ការគ្រប់គ្រងធនធាន និងការគ្រប់គ្រងព័ត៌មាន។
យោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) វគ្គបណ្តុះបណ្តាលថ្ងៃស្អែកនេះ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នឹងបានជួបជាមួយវាគ្មិនដែលមានបទពិសោធន៍ច្រើនឆ្នាំ ដែលនឹងចូលរួមចែករំលែកចំណេះដឹង និងគន្លឹះសំខាន់ៗដូចជា៖ ១. របៀបប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ២. វិធីសាស្រ្តក្នុងការដោះស្រាយបញ្ហា និង៣. ការបំពេញការងារជាក្រុម ទាំងនៅអំឡុងពេលសិក្សា ឬបំពេញការងារជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប