ព័ត៌មាន
ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ទទួលអំណោយពីសប្បុរសជន ដើម្បីឧបត្ថម្ភដល់កងទ័ពជួរមុខនៅតំបន់មុំបី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្ករក្ស តំណាងនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេ បញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលអំណោយសប្បុរសជន និងចុះសួរសុខទុក្ខកងកម្លាំង ដែលកំពុងឈរជើងការពារព្រំដែន និងនាំយកថវិកា ព្រមទាំងអំណោយគ្រឿងបរិភោគ ឧបភោគប្រគល់ជូននាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលដឹកនាំកម្លាំងផ្ទាល់នៅតំបន់ព្រំដែនមុំបី ទីដែលទើបប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ។

ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយធ្វើឡើងនាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមវត្តមានឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល រួមមាន ថវិកាចំនួន១៥,០០០ដុល្លារ, មី៨១១កេស, អង្ករ១៥តោន៩០០គីឡូ, ត្រីខ១៣៣កេស, ទឹកស៉ីអ៉ីវ២៥០យួរ, ទឹកសុទ្ធ១០០កេស, ឆៃប៉ូវ៥តោន, បន្លែ ៤តោន, ត្រីងៀត៥០គីឡូក្រាម, ត្រីហើម៥០ គីឡូក្រាម , សាប៊ូកក់សក់១,០០០ទីប, ត្រីចំហុយ ៤០០កញ្ច្រែង, សាប៊ូដុសខ្លួន១,០០០ទីប ជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់គ្រប់បែបយ៉ាងការពារសុខសន្តិភាព ការពារបូរណភាពដែនដី និងអធិបតេយ្យជាតិ។

ថ្លែងក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល សូមថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ជាមេទ័ពដ៏ឆ្នើមរបស់កម្ពុជា បានដឹកនាំកងទ័ព និងអាវុធធន់ធ្ងន់ជាច្រើនទៅកាន់ព្រំដែន ដែលបានចុះមកជួបផ្ទាល់ដើម្បីសម្តែងនូវការគោរពដល់វីរភាព ស្មារតីស្នេហាជាតិរបស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់គ្រប់បែបយ៉ាងការពារជាតិមាតុភូមិ។

ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បានបញ្ជាក់ថា «ការចល័តទ័ព និងអាវុធធន់ធ្ងន់ទាំងអស់នេះ មិនមែនដើម្បីគំរាមកំហែងប្រទេសជិតខាងទេ ហើយក៏មិនចង់បង្កសង្គ្រាមជាមួយប្រទេសជិតខាងដែរ ប៉ុន្តែគឺដើម្បីត្រៀមវាយបកសត្រូវឈ្លានពានក្នុងករណីដែលសត្រូវរំលោភ បំពានលើអធិបតេយ្យជាតិកម្ពុជា»។ លោកបានថ្លែង អំណរគុណចំពោះសប្បុរសជន ដែលមកសួរសុខទុក្ខកងទ័ព ហើយបាននាំយកនូវថវិកា និងគ្រឿងឧបភោគ បរិភោគផ្តល់ជូនដល់កងកម្លាំងជួរមុខឈរជើងតាមព្រំដែនតាមរយៈ លោកជំទាវ ហ៊ីង សុខលាភ៕









-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា6 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន4 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត