ព័ត៌មាន
ប្រជាកសិករខេត្តស្វាយរៀងសម្រេចផលិតស្រូវរដូវវស្សាបានជាង៩%នៃផែនការផលិតស្រូវប្រចាំឆ្នាំ ១៦៧ពាន់៥០០ហិចតា
ស្វាយរៀង ៖ លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះបានប្រាប់ទូរទស្សន៍ BTV តាមសារតេឡេក្រាម អោយដឹងថាចាប់ពីដើមរដូវរស្សារហូតមកដល់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំនេះ កសិករនៅក្នុងខេត្តសម្រេចធ្វើស្រែបានចំនួន ១ម៉ឺន៥ពាន់ ៦៨៨ហិចតា ក្នុងនោះស្រូវស្រាលចំនួន១ម៉ឺន១ពាន់៤៤៨ហិចតា ស្រូវកណ្ដាលចំនួន ៤ពាន់ ៣៦ហិចតា និងស្រូវធ្ងន់ចំនួន ២០៤ហិចតា ស្មើនិង៩.៣៦% នៃផែនការផលិតស្រូវប្រចាំឆ្នាំ ១៦៧ពាន់៥៥០ហិចតា និងភ្ជួរដាស់ដីបន្ថែមបាន២ម៉ឺន៨ពាន់៣៦៧ហិចតា ។
លោកបានបញ្ជាក់បន្ថែមថាស្រុកដែលក្រុមកសិករសម្រេចផលិតស្រូវ តាមរយៈអំណោយទឹកភ្លៀង និងតាមប្រពន្ធ័សាស្ត្រ បានច្រើន រួមមានស្រុករមាសហែក ចំនួន១ម៉ឺន១២៧ហិចតា ស្វាយជ្រំ បានចំនួន៣ពាន់១៤៤ហិចតា និងស្រុកកំពង់រោទ៏បានចំនួន៥ពាន់ ២៧៨ហិចតា ឯស្រុក ក្រុង ចំនួន៥ទៀត ក្រុមកសិករបាននិងកំពុងតែសម្រុកធ្វើការងារបង្កើនផលបន្ទាប់ពីភ្លៀងបានបង្អុរជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។
តាមរបាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា នៅរដូវវស្សាឆ្នាំនេះខេត្តស្វាយរៀងបានទទួលអំណោយទឹកភ្លៀងគ្រប់គ្រាន់នៅគ្រប់ ៦៩០ភូមិ ក្នុងឃុំ/សង្កាត់ទាំង៨០ គួបផ្សំទៅនឹងការប្រើប្រាស់ទឹកនៅតាមប្រព័ន្ធធារាសាស្ត្របន្ថែមផងនោះក្រុមកសិករបានធ្វើការងារបង្កបង្កើនផលមានសន្ទុះល្អប្រសើរជាងឆ្នាំមុនបន្តិច។ ដោយ ៖ ភា សារិទ្ធ






-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា6 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន4 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត