ព័ត៌មាន
កម្ពុជា-ជប៉ុន បង្ហាញពីឆន្ទៈរួម លើការកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា
ភ្នំពេញ ៖ កម្ពុជា-ជប៉ុន បានបង្ហាញពីឆន្ទៈរួម ក្នុងការកែលំអបរិយាកាសវិនិយោគ ដើម្បីឱ្យមជ្ឈដ្ឋានខាងក្រៅបានមើលឃើញពីកម្ពុជាពិត និងការផ្លាស់ប្តូរវិធានធុរកិច្ចពាក់ព័ន្ធមួយចំនួន ជាពិសេសការផ្តល់សេវាថែទាំគាំទ្រវិនិយោគិន ដែលកំពុងវិនិយោគស្រាប់ ដើម្បីផ្តល់ភាព កក់ក្តៅ ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅចុងសប្តាហ៍កន្លងមកនេះ បានជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Kato Akiyoshi អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន, ក្នុងជំនួបទ្វេភាគីប្រកបដោយមេត្រីភាពនាឱកាសនោះ ការធ្វើអានុភាវូបនីយកម្មកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគីកម្ពុជា-ជប៉ុន សម្រាប់ជំរុញសន្ធានកម្មខ្សែច្រវាក់ផលិតនិងផ្គត់ផ្គង់ ត្រូវបានលើកយកមកជាប្រធានបទចម្បងក្នុងការពិភាក្សា។ ភាគីទាំងពីរ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក្នុងការនាំយកមកនូវសហបង្កើតសេដ្ឋកិច្ចមួយ តាមរយ:ការបង្កើនប្រកបដោយចីរភាពនៃចំនួន ធុរកិច្ច និងវិនិយោគជប៉ុនមកកាន់កម្ពុជា ហើយភាគីទាំងពីរក៏បានឯកភាព ក្នុងការអនុវត្តរួមគ្នា សំដៅលើកកម្ពស់បរិយាកាសវិនិយោគ ឱ្យកាន់តែមានភាពប្រសើរឡើង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជំរុញ និងផ្តល់កិច្ចសសម្របម្រួលវិនិយោគ ដោយឈរលើមូលដ្ឋានរួមគ្នា បន្តពូនជ្រុំវិនិយោគពីប្រទេសជប៉ុនឱ្យកាន់តែមានវិបុលភាពនៅកម្ពុជា រួមចំណែកដល់កំណើនសេដ្ឋកិច្ច សំដៅតភ្ជាប់ និងច្បាមយកកាលានុវត្តន៍ភាពនៃការពង្រីកវិសាលភាពឱ្យកាន់តែធំនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានបង្ហាញពីឆន្ទៈរួម ក្នុងការកែលំអបរិយាកាសវិនិយោគ ដើម្បីឱ្យមជ្ឈដ្ឋានខាងក្រៅ បានមើលឃើញពី កម្ពុជាពិត និងការផ្លាស់ប្តូរវិធានធុរកិច្ចពាក់ព័ន្ធមួយចំនួន សំដៅលើកកម្ពស់ផលិតភាពការងារតាមរយៈការអភិវឌ្ឍជំនាញ, ការកាត់ បន្ថយការប្រើប្រាស់ថាមពល, សោហ៊ុយលើការងារភស្តុភារកម្ម, និងការពង្រឹងយន្តការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេស ការផ្តល់សេវាថែទាំគាំទ្រវិនិយោគិន ដែលកំពុងវិនិយោគស្រាប់ ដើម្បីឱ្យពួកគេមានភាពកក់ក្តៅ ក្នុងការពង្រីកការវិនិយោគ របស់ខ្លួនបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី







-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា6 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន4 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត