ព័ត៌មាន
ពលរដ្ឋកំពុងផុសផុល នាំយកថវិកាផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា
ភ្នំពេញ៖ ប្រជាពលរដ្ឋ យុវជន វិស័យឯកជន រួមទាំងអ្នកបង្កើតមាតិកាក្នុងបណ្ដាញសង្គមកំពុងផុសផុល នាំយកថវិកាទៅផ្ដល់ជូនមន្ទីរពេទ្យកុមារ ក៏ដូចជាចូលរួមក្នុងយុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់ ដែលថវិកាទាំងអស់នោះ បានរួមចំណែកសង្គ្រោះអាយុជីវិតកុមារកម្ពុជា ដែលបានទៅរកសេវាសុខាភិបាលនៅទីនោះ ។
ក្នុងពេលទទួលថវិកាពីសប្បុរសជន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ តំណាងមន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មន្ទីរពេទ្យទទួលកុមារមករកសេវាសុខាភិបាល មិនក្រោម ២ពាន់នាក់នោះទេ ខណៈដែលមន្ទីរពេទ្យក៏មានការខ្វះខាត ពិសេសកន្លែងសម្រាកព្យាបាល ។
តំណាងដដែលបានបន្តថា យ៉ាងណាក៏សូមអរគុណប្រជាពលរដ្ឋខ្មែរ នាពេលបច្ចុប្បន្ននេះ កំពុងសស្រាក់សស្រាំ បានចូលរួមថវិកាជាបន្តបន្ទាប់ និងហូរហែរ ហើយសម្រាប់ខែមិថុនានេះ ក៏មានយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា គឺជាសកម្មភាពល្អប្រពៃ នៃការជួយគាំទ្រសុខុមាលភាពសង្គម ជាពិសេសជួយសង្គ្រោះកុមារកម្ពុជាឲ្យមានសុខភាពល្អ ។
លោក កែវ ស៊ាងលី ប្រធានមូលនិធិ វី អា វ័ន ធីម បានឲ្យដឹងថា សម្រាប់សកម្មកម្មភាពនៃការនាំយកវិកាមកផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែក ក្នុងការលើកកម្ពស់សុខភាពរបស់កុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សី ដោយធ្វើឲ្យយ៉ាងណាឲ្យពួកគេ មានសុខភាពល្អ បានចូលរៀនគ្រប់ៗគ្នា ។
លោកបានបន្ថែមថា ដោយមានការគាំទ្រពីក្រុមហ៊ុន វី វ៉ាយ ផ្លាស់ ឯ.ក មូលនិធិ វី អា វ័ន ធីម តែងតែធ្វើសកម្មភាពជួយដល់សង្គម មានដូចជាវិស័យសុខាភិបាល អប់រំ និងបរិស្ថាន ហើយសមាជិកក៏បានបរិច្ចាកឈាម ក្នុងមួយឆ្នាំចំនួន៣ដង ដល់មជ្ឈមណ្ឌលផ្ដល់ឈាមកម្ពុជាផងដែរ ។ ជាមួយនេះ តំណាងឲ្យមូលនិធិ វី អា វ័ន ធីម បានប្ដេជ្ញាបន្តចូលរួមក្នុងសកម្មភាពជួយសង្គម ជាបន្តទៀត ក៏ដូចជាការរួមចំណែក ដើម្បីកសាងនូវធនធានមនុស្ស និងគាំពារសុខភាពសង្គម តាមរយៈសកម្មភាពផ្សេងៗ ។
គួរបញ្ជាក់ថា ត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋខ្មែរប្រមាណជាង ២៤ម៉ឺននាក់ បាននាំគ្នាបរិច្ចាកថវិកា ក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ខណៈមន្ទីរពេទ្យមួយនេះ ក្នុងមួយឆ្នាំៗបានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា នៅទូទាំងប្រទេសរាប់ម៉ឺននាក់ ដោយឥតគិតថ្លៃ ៕




-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា6 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន4 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត